កម្មករកម្មការិនីនិងប្រជាពលរដ្ឋរស់នៅភូមិពូធឿងនិយាយថាពួកគេបានដាក់សំណើសុំអន្តរាគមន៍ បើកផ្លូវចេញចួល តំបន់សេដ្ឋកិច្ចពិសេសរយៈពេល០៣ឆ្នាំមកហើយ

0

ខេត្តព្រះសីហនុ៖លោក យុន រតនា  តំណាងប្រជាពលរដ្ឋនិងកម្មករកម្មការិនីជា២០០គ្រូសាររស់នៅនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបញ្ជាក់ថាមកដល់ពេលនេះមានរយៈពេលជាង០៣ឆ្នាំ មកហើយដែលបងប្អូនប្រជាពលរដ្ឋនិងកម្មករកម្មការិនីបានដាក់ការស្នើរសុំទៅថ្នាក់ដឹកនាំអជ្ញាធរស្រុកព្រៃនប់ឲ្យជួយអន្តរាគមន៍បើកច្រកចេញចូលតំបន់សេដ្ឋកិច្ចពិសេសតភ្ជាប់ជាមួយផ្លូវក្នុងភូមិដែលមានស្រាប់ នៅមិនទាន់ ទទួលបានលទ្ធផលនៅឡើយទេ។

លោក យុន រតនា បានបន្តទៀតថា តំបន់ភូមិពួធឿង ជាតំបន់នៅជាប់និងរបងរោងចក្រតំបន់សេដ្ឋកិច្ច ពិសេស ហើយក៏ជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើនផងដែរ ។ប្រជាពលរដ្ឋរស់នៅតំបន់នេះ ភាគច្រើន បំរើការងារជាកម្មករ រោងចក្រតំបន់ សេដ្ឋកិច្ច ពិសេសតែម្តង។ ជារៀងរាល់ថ្ងៃផ្លូវក្នុងភូមិតែងតែកកស្ទះចរាចរណ៏ ស្ទើគ្រប់ពេលវេលានិងបង្ករគ្រោះថ្នាក់ចរាចរណ៏ជាហួរហែ ជាពិសេសពេលដែលបងប្អូន កម្មករកម្មការិនីចេញ ទៅ បម្រើការងារនិងពេលត្រឡប់មកពីការងារវិញ។

ផ្តើមចេញពីបញ្ហារនេះ បងប្អូនកម្មករកម្មការិនីនិងប្រជាពលរដ្ឋរស់នៅភូមិពូធឿងក៏បានដាក់សំណើសុំ ទៅថ្នាក់ដឹកនាំស្រុកព្រៃនប់ឲ្យជួយអន្តរាគមន៍បើកផ្លូវចេញចូល ត្រង់ចំណុចក្បែរអាគារស្នាក់នៅកម្មករកម្ម ការិនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់ភាពងាយស្រូលចេញចូលទៅបម្រើការងារក្នុងរោងចក្រនិងបានជួយសម្រួ លដល់បងប្អូនកម្មករកម្មការិនីមួយចំនួនធំដែលមិនមានមធ្យោបាយផ្ទាល់ខ្លួន អ្នកខ្លះជិះម៉ូតូឌុប និងអ្នកខ្លះ ទៀត ធ្វើដំណើរដោយថ្មើជើង ហើយត្រូវធ្វើដំណើរវាងឆ្ងាយពីកន្លែងស្នាក់នៅទៅរោងចក្រ និងពីរោងចក្រមកកន្លែង ស្នាក់នៅវិញផងដែរ។ ហើយបញ្ហារនេះថ្នាក់ដឹកនាំអាជ្ញាធរស្រុកព្រៃនប់ រួមនិងមន្រ្តីជំនាញពាក់ព័ន្ធក៏បានយក ចិត្តទុកដាក់បំផុតផងដែរក្នុងការចចារជាមួយភាគីរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ក្នុងរយពេលជាង០៣ឆ្នាំ កន្លងមកនេះជាលទ្ធផលទទួលបានត្រឹមពាក្យ ថារងចាំថ្ងៃនេះថ្ងៃនោះតែប៉ុណ្ណោះ ។

ជុំវិញបញ្ហារនេះ លោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់បានបញ្ជាក់ថាពាក់ព័ន្ធ និងការ ស្នើរសុំបើកផ្លូវនេះ ភាគីខាងក្រុម ហ៊ុនតំបន់សេដ្ឋកិច្ចពិសេស នៅមិនទាន់សម្រេចនៅឡើងទេ។ដោយបញ្ហារនេះ នាយកក្រុមហ៊ុនគេនិងបើកកិច្ចប្រជុំដើម្បីដាក់ការស្នើរសុំទៅក្រុមប្រឹក្សាភិបាល ព្រោះវាពាក់ព័ន្ធនិងសន្តិសុខសុ វត្ថិភាពក្នុងតំបន់រោងចក្រសេដ្ឋកិច្ចពិសេសទាំងមួល៕

នាគសមុទ្រ