​Gareth Bale ​ជាប់​ឈ្មោះ​ជា​កីឡាករ​លេង​ល្អ​បំផុត​របស់​ប្រទេស​វ៉េ​ល​ជា​លើក​ទី​៤

0

​ខ្សែបម្រើ​ស្លាប​របស់​ក្លិប​អធិរាជ​ស Real Madrid ​គឺ​កីឡាករ Gareth Bale ​ត្រូវបាន​បោះឆ្នោត​ឲ្យ​ជាប់​ឈ្មោះ​ជា កីឡាករ​លេង​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់​ប្រទេស​វ៉េ​ល​ ​

​មកដល់ពេលនេះ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បានឈ្នះ​ពាន​ជា​លើក​ទី​៤​ហើយ​ដោយបាន​បំបែក​កំណត់ត្រា​របស់លោក​ Mark Hughes (​ម៉ាក​ ​យូ​ស​) ​និង​ John Hartson ​ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​ម្នាក់​៣​លើក​ ​។​images (6)
Bale ​បាន​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ក្រោយពេល​ផ្លាស់​មកកាន់​ក្លិប Real Madrid ​កាលពី​រដូវ​កាល​មុន​ហើយ​បាន​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ជើងឯក Champions League និង Copa del Rey ផងដែរ​ ​។​
​គួ​បញ្ជាក់ថា​ ​ជាមួយគ្នា​នោះ​ ​ខ្សែការពារ​ក្លិប Tottenham Hotspur ​កីឡាករ Ben Davies ​ក៏ត្រូវ​ជ្រើសរើស ឲ្យ​ក្លាយជា​កីឡាករ​វ័យក្មេង​លេង​ល្អ​ប្រចាំឆ្នាំ​ផងដែរ​ ៕