​រថយន្ត​អី​ស៊ុយៗ​ចេង​គ្នា​បុក​រថយន្ត​បា​ឡែ​ន​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ខូចខាត​ទាំងសងខាង​តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​

0

(​ឧ​ត្ត​រ​មានជ័យ​)​រថយន្ត​អី​ស៊ុយៗ​មួយ​បាំង​កន្លះ​វ៉ា​ចេង​គេឯង​មក​បុក​រថយន្ត​បា​ឡែ​ន​មួយគ្រឿង​ទៀត​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទេច​ផ្នែក​ខាងមុខ​ដូចគ្នា​ក៏ប៉ុន្តែ​សំណាងល្អ​មិនមាន​រងរបួស​ឫ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះដែរ​។​ហេតុ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​អី​ស៊ុយៗ​បុក​រថយន្ត​បា​ឡែ​ន​នោះ​.

បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦៧​បេ ស្ថិតនៅ​ក្នុងភូមិ​លំ​ទង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​IMG_2222

លោក​វរសេនីយ៍ត្រី​ហាស់ ហេង​អធិការរង​ផ្នែក​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​អី​ស៊ុយៗ​បើកបរ​ពី​ទិស​ខាងត្បូង​មក​ជើង​យ៉ាង​លឿន​បាន​វ៉ា​ចេង​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​បានមក​បុក​រថយន្ត​បា​ឡែ​ន​ដែល​ចត​ឈប់​នៅ​និង​ចិញ្ចើមផ្លូវ​យ៉ាង​ពេញទំហឹង​តែម្តងទៅ​។​

លោក​វរសេនីយ៍ត្រី​ហាស់ ហេង​អ​ធិ​រង​ផ្នែក​សណ្តាប់ធ្នាប់​បាន​បន្តទៀតថា អ្នកបើកបរ​រថយន្ត​បង្កហេតុ​នោះ​មានឈ្មោះ​គឹម ហួត ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​អូរ​បៃ តាប់ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​បើកបរ​រថយន្ត​ម៉ាក​អី​ស៊ុយៗ​ពណ៍​ខៀវខ្ចី​ពាក់​ស្លាក​លេខ​ភ្នំពេញ​២E១៦៤២ រីឯ​អ្នករងគ្រោះ​ឈ្មោះ​ហយ រ៉ែ​នIMG_2223

ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​បើកបរ​រថយន្ត​បា​ឡែ​ន​គ្មាន​ស្លាក​លេខ​ពណ៍​ទឹកប្រាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ នៅពេល​បច្ចុប្បន្ន​សមត្ថ​កិច្ច​ប៉ូលិស​សណ្តាប់ធ្នាប់​ចរាចរ​ស្រុក​បាន​យក​រថយន្ត​ទាំងពីរ​គ្រឿង​នោះមក​រក្សាទុក​នៅ​អធិការ​ដ្ថា​ន​នគរបាល​ស្រុក​អន្លង់វែង​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​