ប្រកាស់តែងតាំងមុខតំណែងអគ្គស្នងការរងនគបាលជាតិនិងប្រគល់ភារកិច្ចជាស្នងការនៃស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវបានប្រកាស់តែងតាំងជាអគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលខេត្តព្រះសីហនុ។

ពីធីនេះត្រូវបានរៀបចំឡើង​នៅសាលាប្រជុំ សណ្ឋាគាអូតែលសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ នាព្រឹក ថ្ងៃទី៣១ ខែ សីហា ឆ្នាំ​២០២៣ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ  .ឯកឧត្តម គួចចំរើនអភិបាល នៃគណៈអភិបាល ខេត្ត ព្រះសីហនុ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយនគរបាល ពាក់ព័ន្ធ ស្នងការរង នាយការិយាល័យ អធិការក្រុង ស្រុក និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ចំណុះស្នងកា រដ្ឋាន នគរបាលខេត្តព្រះសីហនុ ផងដែរ ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិក្រៅពីមានមតិផ្តាំផ្ញើណែនាំ ដល់ លោក ស្នងការនគបាលខេត្តព្រះសីហនុថ្មីរួច ឯកឧត្តមក៏បាន ធ្វើការកោសសើរផងដែរចំពោះ សមិ្ធផលនិង ស្នាដៃ នានាដែលរដ្ឋាល ខេត្តព្រះ សីហនុសម្រេចបានកន្លងមកមានការរីក ចំរើនគ្រប់វិស័យ  និងថែរក្សាសន្តិ សុខ សណ្តាប់ ធ្នាប់ជូន ប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរណ៍ អ្នកវិយោគបានល្អប្រសើរ  ទាំងនេះគឺជាការរូម ចំណែក ដ៍សំខាន់ ក្នុងការ ពង្រឹងសន្តិសុខស្ថេភាពនយោបាយសង្គមជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន អតីត ស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុ ត្រូវបានផ្ទេនិងប្រកាសតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជា ស្នងការ នៃស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ៕ នាគសមុទ្រ