បុរស​អ្នក​ហៅ​ម៉ូយ​ដាក់​ឱ្យ​នារី​រកស៊ី​ផ្លូវភេទ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​មួយ​គ្រាប់​រងរបួស​ធ្ងន់​

0

ភ្នំពេញ ៖ បុរស​ហៅ​ម៉ូយ​ដាក់​ឱ្យ​នារីៗ​រកស៊ី​ផ្លូវភេទ​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​មួយ​គ្រាប់​ធ្លាយ ក្រោម​ផ្សិត​និង​បៀម​គ្រាប់​ជាប់​រងរបួស​ធ្ងន់ធ្ងរ​។ ហេតុការណ៍​នេះ​កើតឡើង​កាលណី​វេលា​ម៉ោង ១២ និង​២០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី ០៩ តុលា ២០១៤ នៅ​ចំណុច​មុខ​សាលា​អន្តរជាតិ​ប៊ែល​ធី តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ខណ្ឌទួលគោ​ក ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​មិន​ស្គាល់ អត្តសញ្ញាណ​ម្នាក់​ស្លៀកពាក់​ដូច​អង្គរក្ស ជិះ​ម៉ូតូ​ហុងដា​សេ ១២៥ មួយគ្រឿង ពណ៌​ខ្មៅ អត់​មាន​ពាក់​ស្លាក​លេខ​បាន​ជិះ​មកដល់​កន្លែងកើតហេតុ ហើយ​បាន​ស្រែក​ដាក់​ឱ្យ​បុរស​ហៅ​ម៉ូយ​ដាក់​ឱ្យ​នារីៗ​រកស៊ី​ផ្លូវភេទ​ថា <<​ហ្ហែង​ស៊ី​ឡាក់​អញ​>> រួច​ក៏​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​សំដៅ​បុរស​ខាងលើ​មួយ​គ្រាប់​ធ្លាយ​ក្រោម​ផ្សិត​និង​បៀម​គ្រាប់​ជាប់​រងរបួស​ធ្ងន់ធ្ងរ ហើយ​ខ្មាន់កាំភ្លើង​រូបនោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ចំណែក​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។​

​ទាន់​ទិន​នឹង​ព័ត៌មាន​នេះ​មាន​ប្រភព​មួយ​ចំនួន​ឱ្យដឹងថា​បុរសរងគ្រោះ​ដោយ​គ្រាប់កាំភ្លើង​ខាងលើ​ទើប​តែ​ចេញពី​គុក ហើយ​អាច​ថា​អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ទំនាស់​គ្នា​រឿង​អ្វី​មួយ​នា​ពេលកន្លងមក ម្យ៉ាង អ្នក​ហៅ​ម៉ូយ​ដាក់​ឱ្យ​នារី​បំរើ​ផ្លូវភេទ​ច្រើនតែ​ខូច​ស៊ីដាច់​លុយ​គេ តែ​មិន​យក​ស្រី​ដាក់​ឱ្យ​គេ​ដែល​ធ្វើឱ្យ​គេ​ខឹង​គុំគួនក៏​ថា​បាន​។ ពេល​នេះ​សម្ត​កិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវរ​ក​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​ខាងលើ​។​
1

2