Pollice​ឃាត់ខ្លួន​យុវជន​ពីរ​នាក់​និង​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ជិត​មួយ​ខាំ​នៅក្នុង​ឃុំ​គំរូ​

0

បន្ទាយ​មាន​ជ័​យះយុវជន​ពីរ​នាក់​ដែល​សង្ស័យថា​បានធ្វើការ​ចែកចាយ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ត្រូវបាន​កំលាំង​នគ​បាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី​០៨​ខែតុលា​ឆ្នាំ​២០១៤​។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ចំនុច​ផ្លូវ​ចូល​វត្ត​ឡ​រ៍​ភូមិ​រោល​ជ្រូក​ឃុំ​ជប់​វា​៉​រី​ស្រុក​ព្រះ​នេ​ព្រះ​ខេត្តបន្ទាយមានជ័យ​។​photo2
លោក ធិ​ន សុ​ិ​ន​ដេ​ត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា វេលា​ម៉ោង​៣​ល្ងាច​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៤​លោក​បានទទួល​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ចែកចាយ​គ្រឿងញៀន​នៅ​ចំនុច​ខាងលើ លោក​បាន​បញ្ជា​អោយកម្លាំង​ជំនាញ​ពួនស្ទាក់​និង​ចាប់​ឃាត់​បាន​យុវជន​ជា​មុខសញ្ញា​សង្ស័យ​ចំនួន​ពីរ​នាក់​ហើយ​ឆែកឆេរ​រកឃើញ​វត្ថុតាង​ម៉ា​ទឹកកក​ចំនួន​០.៨​ក្រាម​និង​របស់​ជក់​ជាច្រើន​ទៀត​។photo3

ការចាប់ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន​ទាំង​២​នាក់​នោះ​មាន ឈ្មោះ​ភិរម្យ ដា​រា​៉​ហៅ​ពុ​យ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ធ្លាប់​ជាប់គុគ​២​ឆ្នាំ​រួចមកហើយ​រស់នៅ​ភូមិ​ប៉ោយ​សំរោង​ឃុំ​ព្រះ​នេ​ត​ព្រះ​ស្រុក​ព្រះ​នេ​ត​ព្រះ​ខេត្តបន្ទាយមានជ័យ​២​ឈ្មោះ​សិ​ុ​ន សេង​គន្ធ ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ចក្រី​ឃុំ​ជប់​វ៉ា​រី​ស្រុក​ព្រះ​នេ​ត​ព្រះ​ខេត្តបន្ទាយមានជ័យ​។​លោក​ធិ​ន​សិ​ុ​ន​ដេ​ត​បាន​បញ្ជាក់ថា​នៅ​ឃុំ​ជប់​វា​៉​រី​នេះ​ពុំ​ដែលមាន​អ្នកជួញដូរ​និង​អ្នក​ប្រើ​គ្រឿងញៀន​ទេ​កន្លងមក​ដោយ​គេ​ចាត់​ឃុំ​មួយ​នេះ​ជា​ឃុំ​គំរូ​ក្នុងស្រុក​។​photo1
លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​ខេត្ត​បានអោយដឹង​ដែរ​ថា​បន្ទាប់ពី​ធ្វ​ការសាកសួរ​ចម្លើយ​និង​ការឆ្លើយ​សារភាព​របស់​ជនសង្ស័យ​រួចមក បាន​ចាត់​អោយកម្លាំង​ជំនា​ញក​ធ្វើការ​បញ្ជូន​ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ​:​ឃិន គ​ន្ធា​