ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ករណី​ជួញដូរ​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​

0

​កំពង់ចាម​៖ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​២​ករណី គឺ​ក្នុង​ក្រុង​កំពង់ចាម ១​ករណី នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៤ និង ក្នុងស្រុក​កំពង់សៀម ១​ករណី​ទៀត នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៤ ។ ក្នុង​ភារៈកិច្ច​នេះដែរ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់ និង​រឹបអូស​ម៉ូតូ​បាន​ចំនួន​៣​គ្រឿង ថ្នាំញៀន​ក្រាម​ពណ៌​ស ចំនួន​២​កញ្ចប់​តូច ទូរស័ព្ទដៃ​ចំនួន​៦​គ្រឿង និង​សម្ភារៈ​សេព វេច​ខ្ចប់​មួយចំនួនធំ ។​
​ ​លោក វរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ករណី​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​នេះ គឺ​យើង​បាន​សុំ​គោលការណ៍​ទៅតាម​និតិ​វិធីDSC02357

ដោយ​អនុវត្តន៍​ទៅតាម​បច្ចេកទេស​ជំនាញ ពោលគឺ បង្ក្រាប​ទាំង​២​ចំណុច​ខាងលើ កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​៥​នាក់ រួមមាន ១-​ឈ្មោះ យូរ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ជង្ហុក ឃុំ​អំពិល​លើ ស្រុក​កំពង់សៀម ខេត្តកមពង់ចាម ។ ២-​ជឿន រិទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ប្រ​សំ ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ ៣-​រស់ ស្រី​ខួច ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ប្រ​សំ ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំ ពង់​ចាម ។ ៤-​ភួង ចន្ថាDSC02356

ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ភ្នំ ឃុំ​អំពិល​ទឹក ស្រុក​លើក ដែក ខេត្តកណ្តាល មុខសញ្ញា​ដោះលែង​ពី​ពន្ធនាគារ ។ ៥-​ផល សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង​ពុល ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មុខសញ្ញា​ក្នុង​សំណុំរឿង បាន​បញ្ជូនទៅ​តុលាការ​ហើយ ។​
​ ​ទាំង​២​ករណីនេះ ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី ៕