ចេញ​ប្រ​ម៉ាញ់​កណ្តុរ​យកមក​ធ្វើ​គ្រឿងក្លែម ចៃដន្យ​ខ្យល់គ ទឹក​ទឹក​ស្លាប់​យ៉ាង​វេទនា

0


​សៀមរាប​៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ដែល​បាន​បង្ករ​មាន​មនុស្ស​ធ្លាក់ទឹក​ស្លាប់ ខណៈពេលដែល​ផឹក សុរា​ស្រវឹង​ជោគជាំ អស់សាច់​ក្លែម​ក៏​នឹក​ចង់​ឆី សាច់​កណ្តុរ​ក៏​នាំគ្នា ចេញទៅ​ប្រមាញ់​សា​ត្វ​កណ្តុរ​នៅ​បឹង​ទន្លេសាប ក៏​ស្រាប់តែ​ធ្លាក់ទឹក​ស្លាប​ម្នាក់​តាំងពី​ម៉ោង ៣​រសៀល រហូតដល់​ម៉ោង ៨.២០​នាទី​ទើប​អាច​រាវ​រកឃើញ សាកសព។
​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ​២០១៤ មុនពេល​កើតហេតុ តាម​ការ​ឲ្យ​ដឹង​ពី សាច់ញ្ញាតិ ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ ក្រុមយុវជន​ក្នុងភូមិ បាននាំគ្នា​ទិញ​គ្រឿងក្លែម​ព្រមទាំង សុរា​ផឹក​នៅក្នុង​ភូមិ លុះដល់​ថ្ងៃរសៀល​នឹក​ចង់ទៅ​កំសាន្ត​នៅ​ចុង​ឃ្នា​ស ក្រុង​សៀមរាប ខេត្តសៀមរាប​ដែលជា​តំបន់​បឹង​ទន្លេសាប ដើម្បី​បាញ់​កណ្តុរ យកមក​ធ្វើ​គ្រឿងក្លែម ។​IMG_20141009_224613-1
​លុះ​ទៅដល់​គោលដៅ​ដែលជា​ទីតាំង​បាញ់​កណ្តុរ ជនរងគ្រោះ ឈ្មោះ​កិប កន​អាយុ​២៩​ឆ្នាំ ប្រព​ន្ឋ​ឈ្មោះ តាំ រ៉ា​យ អាយុ ២៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ជនរងគ្រោះ កិប កន ស្រវឹង​ជោគជាំ​មិនអាច​ចេញទៅ​បាញ់​កណ្តុរ​នឹង​គេ​ទេ គឺ​អង្គុយ​នៅលើ​ទូក ដោយ​មិន​បានចេញ​ទៅនឹង​គេ​ទេ ចំ​ណែ​បក្សពួក​ចំនួន ១១​នាក់ ទៀត​

បាន​ហែល​ទឹក​ទៅ​បាញ់​កណ្តុរ​អស់ហើយ លុះ​ក្រុម​ប្រ​ម៉ាញ់​សត្វ​កណ្តុរ​ត្រឡប់មក វិញ​ក៏​ស្រាប់តែ​មិន​ប្រទះ​ជនរងគ្រោះ​នៅលើ​ទូក គឺ​ឃើញតែ​ទូក ទើបបាន​នាំគ្នា ផ្អើលឆោឡោ ដល់​អ្នកភូមិ នាំគ្នា​គៀងគរ​មករា​វ រក​សាកសព​ជនរងគ្រោះ តាំងពី​ម៉ោង​៣​រហូតដល់​ម៉ោង ៨.​ទើប​ប្រទះឃើញ​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់បាត់ ទៅហើយ ។​IMG_20141009_224847
ក្រោយពី​កើតហេតុ សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប ព្រមទាំង​គ្រួ​ពេទ្យ​ជំនាញ​បាន​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ បាន​បញ្ជាក់ថា ជនរងគ្រោះ​ពុំមាន​ស្នាក​ស្នាម​នៅលើ​ដងខ្លួន​នោះទេ តែ​តាម​ការ​សណ្ឋាន​ជំ​ហ៊ាន​ដំបូង ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ ហើយ​ធ្លាក់ទឹក​ស្លាប់ ក៏​ដោយសារតែ​ជន​រង គ្រោះ​ពុំមាន​ហូប​អាហារ​រយះពេល ៣​ថ្ងៃ​

មក​ហើ យ ហើយ​នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​ផឹកស្រា​តាំងពី​ព្រលឹម ហើយ​រាងកាយ​មាន​ភាពទន់ខ្សោយ ហើយ​ទៅ​បាញ់​កណ្តុរ​ទៀត ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ​សាកសព​រួច ក៏បាន​ប្រគល់ជូន​ក្រុមគ្រួសារ ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។​  ដោយ   ខេង ឧត្តម