​ធ្លាយ​រឿង​ទា​ហ៊ាន​សឹក​រង​ស្រុក​ម៉​ឡៃ​ប្រគល់​ឈើ​អោយ​មេព្រៃ​មិន​គ្រប់​ចំនួន​ដែល​ក្រុម​ខ្លួន​ចាប់បាន​នៅ​ព្រំដែន​ ​បន្ទាយ​មាន​ជ័​យៈ​

0

ធ្លាយ​រឿង​ទា​ហ៊ាន​សឹក​រង​ស្រុក​ម៉​ឡៃ​ប្រគល់​ឈើ​អោយ​មេព្រៃ​មិន​គ្រប់​ចំនួន​ដែល​ក្រុម​ខ្លួន​ចាប់បាន​នៅ​ព្រំដែន ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ឈើ​គ្រញូង​របស់​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃទី​០៨ តុលា ២០១៤ ត្រូវបាន​រង​ការ​ចោត​ប្រកាន់​ថា បាន​លួចលាក់​ឈើ​មួយចំនួន​ដែលមាន​តំលៃ​ប្រមាណ​ជា ២០​ម៉ឺន​ដុល្លា មុនពេល​ប្រគល់​ឈើ​មួយចំនួន​អោយ​រដ្ឋបាល​ព្រៃឈើ ។​
លោក អ៊ុក ដា​រ៉ា​ន់ មេបញ្ជាការ​វរៈ​សេនា​ធំ និង​យោធា​សឹក​រង​នៃ​តំបន់​ប្រតិបត្តិ​សឹង​រង​ស្រុក​ម៉ាឡៃ​ដែល​បាន​ដឹ​ល​នាំ​កំលាំង​ចុះបង្ក្រាប​បទល្មើស​ឈើ​គ្រញូង ហើយ​បាន​អះអាងថា លោក​photo2

បាន​បង្ក្រាបបាន​ឈើ​គ្រញូង នៅ​និង​មាត់​អូរ​ព្រំដែន​ថៃ​-​កម្ពុជា ឈម​និង​និង​ភូមិ​កណ្តាល ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែល​ក្នុងពេល​បង្ក្រាប​ទាំង​យប់នោះ រហូតដល់​ភ្លឺ ទើប​លោក​អោយ​រដ្ឋបាល​ព្រៃឈើ​ចូល​ពិនិត្យ ឃើញ​មាន​ឈើ​គ្រញូង​ចំនួន​៥៤​ដើម តូចធំ​ស្មើរ​និង​១៦០០ គីឡូក្រាម ។​
លោក អែម សុខា ជា​អភិបាលស្រុក​ម៉ាឡៃ​បាន​និយាយថា ការចុះ​បង្ក្រាប​របស់​យោធា​សឹក​រង​photo1

មិនបាន​ផ្តល់ដំណឹង​មកដល់​រូបលោក​នោះ​ទើប​រាយ​ការ ដែល​ក្នុងនោះ​លោក​ពុំ​ដឹងថា គេ​ចូលទៅ​បង្ក្រាប​ដល់​ទឹ​ដី​ថៃ​ឬក៏​យក​ឈើ​មួយចំនួន​ទុក​នោះទេ ។ ចំនែក​សមត្ថកិច្ច​ដទៃ​ទៀត​បាន​បញ្ចាក់​អោយដឹងថា យោធា​តំបន់​ប្រ​ត្ត​ប​ត្តិ​ការ​សឹង​រង​បាន​ចូលទៅ​បង្ក្រាប​ឈើ​គ្រញូង​ឆ្លង​អូរ​ចូលទៅក្នុង​ដី​ថៃ និង​មានការ​ភ្ជុង​គំរាម​ចាញ់​ទៅលើ​កម្មករ ហើយក៏​បាន​នាំ​ឈើ​ចូល​ដី​ខ្មែរ​វិញ ។ ដែល​ការបង្ក្រាប​នេះ​ពុំបាន​សហការ​ជាមួយ សមត្ថកិច្ច​ឬ អាជ្ញាធរ​ណា​ឡើយ ។ ហើយ​មិន​ថែម​photo2

តែប៉ុណ្ណោះ ប្រភព​ជាច្រើន​បាន​និយាយទៀតថា ក្រោយ​ការយក​ឈើ​ដល់​ក្នុង​បន្ទាយ​លោក អ៊ុក ដា​រ៉ា​ន់ បាន​យក​ឈើ​មួយ​ធំ​ដែល​ល្អ និង​មាន​តំលៃ​រាប់សិប​ម៉ឺន​ដុល្លា លាក់ទុក​ដោយ​ប្រគល់​តែ​ឈើ​មួយចំនួន​ដែល​ខូច និង​មាន​តំលៃ អោយទៅ​រដ្ឋបាល​ព្រៃឈើ ។​
បកស្រាយ​ការ​ចោត​ប្រកាន់​ខាងលើនេះ កាលពី​ថ្ងៃទី ១០ តុលា លោក អ៊ុក ដា​រ៉ា​ន់ បាន​photo3

បដិសេធ​ទៅលើ​ការ​ចោត​ប្រកាន់ នេះ​ថា បាន​លួច​រក្សាទុក​ឈើ តែ​លោក​ទទួលស្គាល់ថា ពិតជា​មានការ​បង្ក្រាប​ឈើ​គ្រញូង​ចូលក្នុង​ទឹកដី​ថៃ​ពិតមែន តែ​គ្រាន់តែ​បង្ក្រាប​នៅ​និង​មាត់​អូរ​ខាង​ទឹកដី​ថៃ​តែប៉ុណ្ណោះ ។ ការបាត់​ឈើ​វា​អាច​កប់​នៅក្នុង​ទឹកអូរ​ដែល​សមត្ថកិច្ច​យក​មិន​អស់ ឬ​ជាការ​ចោត​ប្រកាន់​ម្ចាស់​ឈើ​ដែល​មិន​បង្ហាញមុខ​តែប៉ុណ្ណោះ ៕ប៊ុនរិទ្ធីភ្នាក់ងាររាយការណ៍ទូទស្សន៍ប៉ុស្ដិលេខ៣