មន្ត្រីប៉ូលិស​តាម​ច្រក​រៀង​នាំគ្នា​លើក​ទូក​និង​ក្បូន​ឡើង​ដាក់​លើគោក​អស់ហើយ បន្ទាប់ពី​មាន​ ​ការព្រមាន​យ៉ាង​ចាស់ដៃ​ពី​លោក​ផ្កាយ​៤ ខេង​សា​មេ​ត​

0

ក្រុង​ប៉ោយប៉ែត​៖
​ច្រករបៀង​មួយចំនួនធំ នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ត្រូវបាន​បិទ​ទាំងស្រុង បន្ទាប់ពី​
​មានការ​ព្រមាន​ធ្ងន់ៗ​ពី​លោក​ពី​ផ្កាយ​៤ ខេង​សា​មេ​ត បាន​បញ្ជា​អោយ​មន្ត្រី​ក្រោម​ឪ​វ៉ាត​
​របស់ខ្លួន​ធ្វើ​ការបិទច្រក​ជាបន្ទាន់ បើសិនជា​ជន​ណា​មិន​អនុវត្តតាម​បទបញ្ជា​ទេនោះ គឺ​ត្រូវ​​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជាមិនខាន ។​សូមបញ្ជាក់​ដែលថា កាលពី​ព្រឹក​ថ្ងៃទី​១០ តុលា ឆ្នាំ​២០១៤ គេ​បា​នស​ម្គ​ល់​ឃើញ​មន្ត្រីប៉ូលិស​ដែលជា​ម្ចាស់​ច្រករបៀង​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន​ជួរមុខ ប្រឈមមុខ​ជាមួយនិង​ដី​ថៃ​សព្វថ្ងៃ​​នេះ បាននាំគ្នា​ដោះ​ខោអាវ​ចុះទៅ​ក្នុង​អូរ​ព្រំដែន ដើម្បី​លើក​ទូក​និង​ក្បូន​ដែល​ធ្លាប់ធ្វើ​សកម្ម​​ភាព​ដឹកជញ្ជូន​បទល្មើស​ផ្សេងៗ​ចូលមក​លក់​បែប​អាណាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​កន្ល​ង​​ទៅ ហើយក៏​ត្រូវ​ប្រព័ន្ធ​ផ្ស​ព​ផ្សាយ​ក្នុងស្រុក​20141010_122500

មួយចំនួន ធ្វើការ​រិះគន់​ជា​បន្តបន្ទាប់ បន្ទាប់មក​គេ​ក៏​​ស​ង្គេ​ត​ឃើញ​វត្តមាន​របស់លោក​ផ្កាយ​៤​ខេង សា​មេ​ត អ​គ្គះ​ស្នងកា​នគ​បាល​ជាតិ​ទទួលបន្ទុក​​ការពារ​ព្រំដែន​ភូមិភាគ​៤​និង​ភូមិភាគ​៥ បាន​កោះហៅ​មន្ត្រី​មេបញ្ជាការ​វ​រះ​សេនា​តូច​ការពារ​ព្រំ​ដែន​គោក​ទាំង​៤ មក​ប្រជុំ​នៅក្នុង​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ព្រមាន​និង​ធ្វើ​កិ​​ច្ច​សន្យា​មិន​អនុញ្ញាតិ​អោយអស់​លោក​ខាងលើ​បន្ត​ការ​ប្រ​ព្រិ​ត្ត​បទល្មើស​ឆ្លងដែន​ត៏​ទៅទៀត​ឡើ​​យ​។20141010_122516

​គួ​រំលឹក​ដែលថា កន្លងទៅ​គឺមាន​ការនាំ​ចូល​នៅ​ឈើ​គ្រញូង មាន់​រស់ មាន់​ងាប់ ជ្រូក​ក្រហម និង​
​ពលករ​ចំណាក់ស្រុក រួមទាំង​គ្រឿង​បរិភោគ​ផ្សេងៗ​ទៀត ដែល​ខូចគុណភាព​ត្រូវបាន​គេ​នាំ​
​ចូល​បែប​អាណាធិបតេយ្យ ទាំងយប់​ទាំង​ថ្ងៃ​តែម្តង បង្កអោយមាន​ការប៉ះពាល់​ដល់​សុខភាព​
​របស់​ប្រជាពលរដ្ឋ ដែល​បាន​ទិញ​អាហារ​ទាំងនោះ​ទៅ​ទទួលទាន ស្ទើរ​រាល់ថ្ងៃ​ដោយ​មិនដឹងថា​
​អាហារ​ទាំងនោះ ខូចគុណភាព​នោះឡើយ ។​20141010_122544
​មន្ត្រីប៉ូលិស​តាម​ព្រំដែន​កម្ពុជា​ថៃ ទាំង​ប៉ែក​ខាងត្បូង និង​ប៉ែក​ខាងជើង​ក្រុង​ប៉ោយប៉ែត បាន​
​លួច​បង្ហើប​អោយដឹងថា បន្ទាប់ពី​មានការ​ព្រមាន​យ៉ាង​ចាស់ដៃ​រួចមក​របស់​ថ្នាក់លើ​នោះ គេ​ក៏​
​បាន​បង្កើត​គ​ណះ​កម្ម​ការ​របស់​ស្នងកា​នគ​បាល​ខេត្ត ដើម្បី​ចុះ​បិទ​ច្រករបៀង​នៅតាម​ខ្សែរ​
​បន្ទាត់​ព្រំដែន​ខាងលើ​នោះ​តែម្តង មន្ត្រីប៉ូលិស​ដ៏​ដែល​បាន​បន្តទៀតថា មេ​របស់គេ​បញ្ជា​អោយ​
​អូស​ទូក​និង​ក្បូន ឡើងមក​ទុក​លើគោក​ទាំងអស់​ដោយ​មិន​អនុញ្ញាតិ​អោយមាន​ការដាក់​ទូក​និង​
​ក្បូន​សម្រាប់​ចម្លង​បទល្មើស​ផ្សេងៗ​ទៀតឡើយ ហើយ​សកម្មភាព​បែបនេះ​ត្រូវបាន​គេ​ធ្វើ​រួម​
​ទាំងអស់​តែម្តង ចាប់ពី​វ​រះ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ របស់លោក​ប្រាក់​សាំ ប្រចាំ​នៅក្នុង​ស្រុក​ថ្មពួក ច្រករបៀង​របស់​វ​រះ​សេនា​តូច​លេខ​៩១១ របស់លោក​សូ​ចាន់ណា​រីIMG-20141010-WA0010

ដែលមាន​ទីតាំង​ប៉ែក​ខាងជើង​ក្រុង​ប៉ោយប៉ែត ច្រករបៀង​របស់​វ​រះ​សេនា​តូច​លេខ​៨៩១ របស់​
​លោក​ហាំ វ​ណ្ណះ និង​ច្រករបៀង​របស់​វ​រះ​សេនា​តូច​លេខ​៨១៥ របស់លោក​ឈិ​ត​លី ត្រូវបាន​គេ​
​បង្ខំ​អោយ​បិទ​ទាំងស្រុង​អស់​ទៅហើយ ដោយ​ឡែ​មតិ​មហាជន​ជាច្រើន ដែល​បានឃើញ​ហេតុ​
​ការ​ខាងលើ​នោះ បាននាំគ្នា​លើក​ការសង្ស័យថា សកម្មភាព​បែបនេះ​ទំនងជា​បាន​មួយ​ដង្ហើម​
​ចង្រិត​តែប៉ុណ្ណោះ ព្រោះថា កន្លងទៅ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​\IMG-20141010-WA0011
​ធ្លាប់​ចុះមក​ប្រដៅ​របស់លោក​ខាងលើ​នោះ ជាច្រើន​ដង​ដែរ ហើយ​ថែមទាំង​ធ្វើ​កិច្ចសន្យា​ដូច​
​គ្នា បន្ទាប់មក​គេ​ស​ម្គ​ល់​ឃើញថា ក្រោយពេល​ថ្នាក់លើ​ដេកលក់ គឺមាន​បទល្មើស​កើតឡើង​ជា​
​ង​ហូរហែរ​លើស​ដើម​វិញ ប្រជាពលរដ្ឋ​ក៏​នាំគ្នា​បន្តទៀតថា គេ​កំពុង​រងចាំ​មើល​តើ​វិធាន​ការបិទ​
​ច្រករបៀង​របស់លោក​ផ្កាយ​៤​នៅក្នុង​ពេលនេះ​តើ​មាន​ប្រសិទ្ធ​ដែរ​រឺ​អត់​៕