បន​ល្បែង​ខុសច្បាប់​គ្រប់​ប្រភេទ​ចាក់​ភ្នាល់​លុយ​ធំៗ​ ​ក្នុង​កំរិត​ប្រកាសអាសន្ន​សមត្ថកិច្ច​មិន​បង្ក្រាប​អ្វី​សោះ​

0

​ខេត្តព្រះវិហារ​
​បន​ល្បែងស៊ីសង​ខុសច្បាប់​ដ៍​ល្បី​១​កន្លែង​កំពង់​លេង​ចាក់​ភ្នាល់​លុយ​ច្រើនៗ​ស្ថិត​នៅជាប់​ដងផ្លូវ​ជាតិ​លេខ​៦២​ក្នុងភូមិ​ស្រ​ម៉ូ​វ​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ចុះទៅ​បង្ក្រាប​ទប់ស្កាត់​នោះទេ​។​បន​ល្បែងស៊ីសង​នេះ​រួមមាន​សង្វៀន​ជល់​មាន់​វង់​អាប៉ោង​បៀរ​ដោយ​លេង​នៅក្បែរ​តារាង​បាល់ទះ​ឯកជន​។​
​ប្រជាពលរដ្ឋ​នៅក្បែរ​ទីតាំង​បន​ល្បែង​បាន​រាយការណ៍​អោយដឹងថា​ជនល្មើស​ឈ្មោះ​សាយ​មកពី​រាជធានី​ភ្នំពេញ​ជា​អ្នកបង្កើត​វង់ល្បែង​ស៊ីសង​និង​សង្វៀន​ជល់​មាន់​ខុសច្បាប់​។​ចំណែក​វង់​បៀរ​អាប៉ោង​បើក​លេង​គគ្រឹកគគ្រេង​នេះ​ត្រូវគេ​ដឹងថា​កំពុង​លេង​ក្នុងផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ភាព​។​ប្រភពព័ត៌មាន​និយាយ​ថា​វង់​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ជា​ឆ្នាំងបាយ​ដ៍​ធំ​របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច​ចាប់ពី​ថ្នាក់ក្រុង​រហូតដល់​ថ្នាក់​ខេត្ត​មិន​ត្រឹមតែ​នាំគ្នា​ស៊ី​ស្ងាត់ៗ​នោះទេ​គឺ​ថែមទាំង​ចេញមុខ​កាង​ជា​ចំហរ​ថែម​ទៀតផង​។​
​ប្រជាពលរដ្ឋ​ផ្សេងទៀត​បាន​បង្ហើប​អោយដឹងថា​ក្នុង​១​ខែៗ​មេបន​ល្បែងស៊ីសង​ឈ្មោះ​សាយ​បាន​ចំណាយលុយ​ជាង​១០០០​ដុល្លារ​អាមេរិក​ដើម្បី​រត់ការ​សូកប៉ាន់​ទប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនអោយ​ចុះទៅ​បង្ក្រាប​បន​ល្បែងស៊ីសង​របស់ខ្លួន​។​ប្រជាពលរដ្ឋ​ស៊ើប​ដឹងថា​គ្រាប់​អាប៉ោង​ដែល​មេបន​ល្បែង​យកទៅ​បាញ់​បង្វិល​អោយ​ចាក់​ភ្នាល់​លុយ​នេះ​មានប្រើ​តេ​ទ្បេ​បញ្ជា​ធ្វើអោយ​អ្នកញៀន​ងប់​ង​ល់​នឹង​ល្បែងស៊ីសង​ចាញ់​រាប់ពាន់​ដុល្លារ​អាមេរិក​ក្នុង​១​ថ្ងៃៗ​។​
​រីឯ​ល្បែង​ឆ្នោត​កន្ទុយលេខ​វិញ​ត្រូវបាន​ប្រជាពលរដ្ឋ​គ្រប់រូប​នាំគ្នា​និយាយ​រិះគន់ថា​កំពុង​រីក​សុសសាយ​ខ្លាំង​ពេញ​ខេត្តព្រះវិហារ​ជាពិសេស​ក្នុង​ក្រុង​ព្រះវិហារ​តែម្ដង​ដែល​មេ​ឆ្នោត​ធំ​ប្រចាំខេត្ត​ត្រូវគេ​ស្គាល់ឈ្មោះ​ច្បាស់​ទី​១​ស្ដ្រី​ឈ្មោះ​ផា​រី​និង​បុរស​ម្នាក់ទៀត​ឈ្មោះ​លី​។​ការលេង​ចាក់​ឆ្នោត​កន្ទុយលេខ​ខុសច្បាប់​នេះ​គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បើក​អោយ​ប្រជាពលរដ្ឋ​លេង​ជា​ចំហរ​តែម្ដង​ព្រោះ​សង្ស័យថា​អាចមាន​ការ​សូកប៉ាន់​កញ្ចប់​លុយខ្មៅ​កខ្វក់​ពី​សំណាក់​ក្រុម​ជនល្មើស​ជា​មេ​ឆ្នោត​។​
​ប្រជាពលរដ្ឋ​រួមទាំង​សមត្ថកិច្ច​ខិលខូច​ខ្លះ​ដែលមាន​ជីវភាព​ធូរធារ​បាន​ងប់​ង​ល់​នឹង​ល្បែង​ចាក់​កន្ទុយលេខ​នេះ​ដោយ​ដឹងថា​អ្នកខ្លះ​ចាក់​រហូត​៤​ទៅ​៥​លាន​រៀល​ក្នុង​១​ថ្ងៃ​ក៍មាន​ដែរ​ហើយ​ប្រជាពលរដ្ឋ​សាមញ្ញ​វិញ​នាំគ្នា​ចាក់​ល្បែង​កន្ទុយលេខ​ក្នុង​ម្នាក់ៗ​ចាប់ពី​១០​ម៉ឺន​រៀល​ទ្បើង​ទៅ​។​អ្នកខ្លះ​លក់​របស់របរ​ក្នុងផ្ទះ​និង​លក់​ដីធ្លី​យកលុយ​មកចាក់​កន្ទុយ​លេខក៍​មាន​ដែរ​។​
​ម​ជ្ឈ​ដ្នា​ន​ប្រជាពលរដ្ឋ​ផ្សេងទៀត​បាន​បញ្ចេញ​ទស្ស​នះ​រិះគន់​ធ្ងន់ៗ​ថា​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​កំរិត​គ្រោះថ្នាក់​ដល់​ជីវភាព​រស់នៅ​និង​ត្រូវ​ប្រកាសអាសន្ន​នេះ​វា​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ការគ្រប់គ្រង​អំណាច​រដ្ឋបាល​របស់​គ​ណះ​អភិបាលខេត្ត​និង​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​ទាំងមូល​ផងដែរ​។​ទាំងនេះ​ជា​ចេតនា​បណ្តែតបណ្តោយ​អោយ​ជីវភាព​របស់​ប្រជាជន​អាច​នឹង​ជួប​វិបត្តិ​អាក្រក់​ដោយសារ​ងប់​ង​ល់​នឹង​ល្បែងស៊ីសង​៕