រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ជន្លង់ម្រេច បែក​កង់​រេ​ចង្កូត​ទៅបុក​របង​ផ្ទះ​ស្លាប់​និង​ ​របួសធ្ងន់​បីនាក់

0

​ខេត្តក្រចេះ​៖ យ៉ាងហោចណាស់ មាន​មនុស្ស​ចំនួន​ពីរ​នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ នៅក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរណ៍ មួយ​ដែល​បង្កឡើង ដោយ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង ដឹកឈើ​ជន្លង់ម្រេច​ពេញព្រៀប បែក​កង់ រេ​ចង្កូត​ទៅបុក​ផ្ទប់​និង​របង​ផ្ទះ​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០​ខែតុលា នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៧​ត្រង់ចំនុច​ភូមិ​រោងចក្រ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​20141010_090121 (1)

 

​ប្រភពពី​នគរបាល​ចរាចរណ៍​ស្រុក​ស្នួល បានអោយដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បង្កដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ព​ណ៍សរ គ្មាន​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ​ពី​ស្រុក​ស្នួល ឆ្ពោះទៅ​ស្រុក​មេ​ម៉ត់ លុះ​មកដល់​ចំនុចកើតហេតុ រថយន្ត បាន​បែក​កង់​ក្រោយ​ផ្នែក​ខាងស្តាំ ក៏​រេ​20141010_090258ចង្កូត​ទៅបុក​និង​របង​ផ្ទះ​តែម្តង ។​

ប្រភពពី​មន្ត្រីនគរបាល​បាន​អោយដឹងទៀតថា ជនរងគ្រោះ​បាន​ស្លាប់​នៅ កន្លែង កើតហេតុ​ទីមួយ​ឈ្មោះ កែម អាត អាយុ​៤០​ឆ្នាំ និង​២​ឈ្មោះ កែម វ៉ាត អាយុ​៣៨​ឆ្នាំ ជា​អ្នកបើកបរ បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្រ ទី​៣​ឈ្មោះ សន សុខ អាយុ​៤១​ឆ្នាំ បាន​រងរបួស​ធ្ងន់ ជនរងគ្រោះ​ទាំងបី​នាក់​មាន​ទីលំនៅ ក្នុងភូមិ​សុវណ្ណ​គំ ឃុំ​កណ្តុល​ជ្រំ ស្រុក​ពញាក្រែក ខេត្ត​20141010_085552ត្បូងឃ្មុំ​។​

​កម្លាំង​នគរបាល​បាន​ស្ទូច​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ចំណែក​សាកសព​ត្រូវបាន ប្រគល់​ទៅឱ្យ ក្រុមគ្រួសារ​ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ម៉េង​ហ៊ាង