​រថយន្ត​កង់​២០​បើក​ដាច់​កង់​២​រត់​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ជ្រូកបារ​ធ្វើអោយ​ ​បុរស​ម្នាក់​របួសធ្ងន់​ធ្ង​របា​ក់ដៃ​និង​បាក់​ភ្លៅ​

0


​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បានរ​ងរ​បួស​បាក់ដៃ​និង​បាក់​ភ្លៅ​ធ្ងន់ធ្ងរ នៅពេលដែល​គាត់​កំពុងបើក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ជ្រូកបារ ត្រូវបាន​កង់​រថយន្ត​ធំ​មួយគូរ​ដាច់ចេញពី​ភ្លៅ​រថយន្ត​រត់​មក​បុក​ចំ​រ៉ឺម៉ក​ម៉ូតូ​គាត់​។​ករណី​គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៤ នៅលើ​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៣​និង​៨៤ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។DSC07070
សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​បានអោយដឹងថា​៖​បុរសរងគ្រោះ​មានឈ្មោះ សំ សា​ខន អាយុ​៤៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ​។​មុនពេល​កើត​គាត់​បាន​បើកបរ​រ​ម៉ក​ម៉ូតូ​ដឹក​ជ្រូកបារ​មួយ​ក្បាល​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង លុះដល់​ចំណុចកើតហេតុ​មាន​រថយន្ត​ធន់​ធំ​មួយគ្រឿង​ម៉ាក​មី​ស៊ុយ​ប៊ី​ស៊ី​ពាក់​ស្លាក​លេខ​ពោធិសាត់ បើកបរ​ក្នុង​ទិស​ច្រាស់​គ្នា​បាន​ដាច់​កង់​មួយគូរ​ចេញពី​ភ្លៅ​រថយន្ត​ផ្នែក​ខាងក្រោយ​បាន​រត់​មក​បុក​ចំ​រ៉ឺម៉ក​ម៉ូតូ​ពេញទំហឹង បណ្តាលអោយ​រ៉ឺម៉ក​ម៉ូតូ​ក្រឡាប់​បះជើង និង​ធ្វើអោយ​រ៉ឺម៉ក​ម៉ូតូ​សង្កត់​បុរសរងគ្រោះ បាក់​កដៃ​និង​ភ្លៅ​ខាងឆ្វេង​រងរបួស​ជា​ទម្ងន់​។​DSC07055
ក្រោយពេល​កើតហេតុ​បុរសរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច ហៅ​រថយន្ត​សាមុយ​មក​ដឹក​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បីអោយ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ព្យា​ល​បាល​។​ដោយឡែក​រថយន្ត​បង្កហេតុ​បាន​បើក​ទៅមុខ​មិនដឹង​ខ្លួន និង​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់​នៅ​ជិត​ចំណតរថយន្ត​ផ្សារលើ​ក្នុង​ក្រុង​កំពង់ឆ្នាំង ហើយ​ត្រូវបាន​សមត្ថកិច្ច​អូស​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។​DSC07059
ចំពោះមុខ​សមត្ថកិច្ច​អ្នកបើកបរ​រថយន្ត​បង្ក មិនបាន​ប្រាប់​អត្តសញ្ញាណ​របស់ខ្លួន​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​ឡើយ តែ​គេ​បាន​និយាយ​ស្បថស្បែ​រថា រូបគេ​មិនបាន​ដឹង​
​ថា​ចុង​ដុំ​រថយន្ត​ឆេះ​ខ្លោច​រមូ របូត​ដាច់​កង់​រថយន្ត​១​គូរ​នោះ​យ៉ាង​ងាយៗ រត់​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​ជនរងគ្រោះ​ក្រឡាប់​មាន​របួស​ធ្ងន់ធ្ង​រ​បែបនេះ​ឡើយ​។​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​បុរសរងគ្រោះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ខេត្ត បញ្ជូន​ចូលក្នុង​បន្ទប់​​វះកាត់​ធ្វើ​ការលាង​និង​រំ​របួស​ដៃ​និង​ភ្លៅ​ដែល​បាក់​ទៅតាម​បច្ចេកទេស ។​DSC07068

ដោយ​សភាពរ​បួ​​សមាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​ដោយមាន​សំណូមពរ​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ បុរសរ​គ្រោះ​​ត្រូវបាន​គ្រូពេទ្យ​ខេត្ត​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​អង្គការ​មួយ​នៅ​ក្នុ​ខេត្តបាត់ដំបង​ដែល​ពូកែ ត​ឆ្អឹងឆ្អែង​បាក់បែក នៅ​ល្ងាច​ថ្ងៃទី​១០ ខែតុលា​នេះ​៕DSC07073

​ ​