​បុរស់​ម្នាក់​ទើប​មកពី​ថៃ​ផឹកស្រា​ស្រវឹង​ដើរលេង​យប់​និង​មិត្ត​ភ​ក្រ័​ជិះ​ម៉ូតូ​ទៅបុក​បង្គោល​ផ្លាកសញ្ញា​បង្ហាញផ្លូវ​បាក់ក​ស្លាប់​យ៉ាង​អាណោចអាធម៌​

0

​ខេត្តបន្ទាយមានជ័យ​ ​បុរស់​ម្នាក់​ទើបតែ​មកពី​ប្រទេស​ថៃ​បាន​បបួល​មិត្ត​ភ​ក្រ័​ផឹក​សី​ុ​ឡើង​ស្រវឹង​ហើយ​ដើរលេង​ពេលយប់​បាន​បើក​ម៉ូតូ​ទៅបុក​និង​ប​ង្គោ​ស្លាក​សញ្ញា​បង្ហាញផ្លូវ​បាក់ក​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​និង​កន្លែងកើតហេតុ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅវេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្លូវ​កោង​ភូមិ​ភ្នំ​ធំ​ឃុំ​អូ​ប្រាសាទ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​image (1)

លោក​វ​រះ​សេនីយ៍​ត្រី​យ៉​ត​សុផល អធិការ​នគ​បាល​ស្រុក​មង្គល​បូរី​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​មិន​សារ៉ូ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​និគម​ន៍​ឃុំ​ជ្រោយ​ស្តៅ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​លោក​យ៉​ត​សុផល​បាន​បញ្ជាក់ថា​មុនពេល​កើតហេតុ​បើតាម​ការ​អ​អាង​របស់​ក្រុមគ្រួសារ​បាន​និយាយថា​ជនរងគ្រោះ​ទើបតែ​វិលត្រឡប់​មកពី​ប្រទេស​ថៃ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​នៅ​យប់កើតហេតុ​នោះ​ជនរងគ្រោះ​បាន​នាំ​បបួល​មិត្ត​ភ​ក្រ័​ផឹកស្រា​ឡើង​ស្រវឹង​រៀងខ្លួន​ហើ​ក៏បាន​បន្ត​ដើរលេង​ពេញ​មួយ​យប់​លុះដល់​យប់​ជ្រៅ​មិត្ត​ភ័​ក្រ​ក៏បាន​ចូលដេក​លង់លក់​អស់​នៅតែ​ជនរងគ្រោះ​ម្នាក់ឯង​ក៏​ដើរលេង​បន្តទៀត​។​image (2)

ក្រុមគ្រួសារ​បាន​និ​យា​បញ្ជាក់​បន្តថា​ដោយសារតែ​ជនរងគ្រោះ​ទៅ​រស់នៅ​ថៃ​យូរពេក​មិនមាន​ពេល​បាន​ដើរលេង​ទើប​មកដល់​ស្រុក​ខ្មែរ​ដើរលេង​ពេលយប់​មិនចេះ​ឆ្អែត​លុះ​ថ្ងៃកើតហេតុ​ក្រោយ​ពេលដែល​បែក​ពី​មិត្ត​ភ័​ក្រ​ក៏​ជិះ​ម៉ូតូ​ទាំងយប់​បន្តទៀត​ដោយសារតែ​អំណាច​ស្រា​ចូល​ពោះ​ក៏​ជិះ​ម៉ូតូ​រេ​ពេញ​ថ្នល់ជាតិ​ក៏​ជ្រុល​ចង្កូត​ទៅបុក​និង​បង្គោល​ភ្លើង​បង្ហាញ​ផ្លាកសញ្ញា​តាមផ្លូវ​បាក់ក​ស្លាប់​មួយ​រំពេច​។image

​ម៉ូតូ​ដែល​ជនរងគ្រោះ​ជិះ​គឺ​ម៉ាក​ហុងដា​សេ​១២៥​ឆ្នាំ​២០១៤​ព៌​ណ​ខ្មៅ​គ្មាន​ស្លាក​លេខ​ក្រោយពេល​កើតហេតុ​រួច​នគ​បាល​ចរាចរ​មកដល់​រួច​ធ្វើ​កំណត់ហេតុ​ទើប​ដឹងថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​បាក់ក​ពិតប្រាកដ​មិនមែនជា​អំពើ​ឃាតកម្ម​នោះទេ​។​សព​ត្រូវបាន​នគ​បាល​ចរាចរ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​ផងដែរ​៕