ឯកឧត្តម ងួន រតនៈ នាំយកសម្ភារៈសិក្សាទៅប្រគល់ជូនសិស្សានុសិស្ស៥៥៦នាក់ នៅសាលាបឋមសិក្សារកា និងសាលាបឋមសិក្សាស្ទឹងសែន

0

កំពង់ធំ៖ រសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី នាំយកសម្ភារៈសិក្សាទៅប្រគល់ជូនសិស្សានុសិស្ស៥៥៦នាក់ នៅសាលាបឋមសិក្សារកា នៅសង្កាត់ស្រយ៉ូវ  និងសាលាបឋមសិក្សាស្ទឹងសែន នៅសង្កាត់កំពង់ត្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានលើកឡើងថា ដោយសង្កេតឃើញកំណើនសិស្សកាន់តែច្រើន  ហើយចំនួនអគារសិក្សាមានចំនួនតិច ខ្វះបន្ទប់រៀន ហើយបន្ទប់ខ្លះមានសភាពចាស់ទ្រុឌទ្រោម ធ្វើឱ្យការសិក្សារបស់សិស្សក៏មានការលំបាកក្នុងការសិក្សារៀនសូត្រ។ក្នុងនោះឯកឧត្តមអភិបាលខេត្តក៏បាននាំយកនៅសម្ភារៈសិក្សាមកប្រគល់ជូនដល់សិស្សដែលកំពុងសិក្សារៀនសូត្រនៅសាលាទាំងពីរនេះ ដើម្បីលើកទឹកចិត្តដល់ក្មួយៗទាំងអស់ដែលបានមករៀន ក្នុងការបង្កើតនូវចំណេះដឹងឲ្យបានទូលំទូលាយ ជាសរសរទ្រង់នៃប្រទេសជាតិផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានកោតសរសើរដល់ លោកនាយកសាលា លោកគ្រូអ្នកគ្រូដែលខិតខំបង្រៀនដោយយកចិត្តទុកដាក់ដល់សិស្សានុសិស្ស នៅតាមសាលារៀនប្រកបដោយគុណភាព និងប្រសិទ្ធភាពនៅតាមមូលដ្ឋាន។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ធ្វើឱ្យសាលារៀនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការពង្រីកនូងចំណេះដឹង ជំនាញ និងបទពិសោធន៍ក្នុងមូលដ្ឋាន ទទួលបាននូវភាពសហការជាមួយអាជ្ញាធរ មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ និងគណៈកម្មការទ្រទ្រង់សាលាផងដែរ។

អំណោយជាសម្ភារៈសិក្សាដែលប្រគល់ជូនដល់សិស្សានុសិស្សរួមមាន÷សៀវភៅ ប៊ុីចនូវ សាលាបឋមសិក្សារកាចំនួន៣៣២នាក់ ស្រី២២៤នាក់ និងសាលាបឋមសិក្សាស្ទឹងសែន ចំនួន១២១នាក់ ស្រី៥៧នាក់ សរុបរួមចំនួន៥៥៦នាក់ ស្រី២៨១នាក់។ អត្ថបទលោក ធូ កែវមុន្នី-ពិនត្យដោយអ៊ុមញឹប។