​លោក​សៀក​ហេង​ថៅកែ​ត្រី​ចំ​ហ៊ុយ​កំពង់​រង​ការរិះគន់​ពីរ​ប្រេ​ជា​ពលរដ្ឋ​តំបន់​ទំនប់រលក​ពាក់​ព​ន្ធ័​ការសាងសង់​សំណង់​រឹងមាំ​និង​បូម​ខ្សាច់​ចាក់​លុប​ឆ្នេរសមុទ្រ​វាទី​យក​ធ្វើជា​កម្មសិទ្ធិ​

0

​ខេត្ត​ព្រះសីហនុ​.​ស្របពេល​ដែល​លោក​ឈិ​ត​សុខុន​អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បានចេញ​សេចក្តីប្រកាស​ជា​សាធារណៈ​ស្តីពីរ​ហាមឃាត់​នៅ​ការសាងសង់​(​សំណង់​រឹងមាំ​)​គ្រប់​ប្រភេទ​ក៍​ដូចជា​ការ​វាទី​យក​ដី​ឆ្នេរសមុទ្រ​កាន់កាប់​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​ផែ​ទូក​ទំនប់រលក​រូ​ចមក​គេ​សង្កេតឃើញថា​ភាពអនាធិបតេយ្យ​នែ​សំណង់​ខុសច្បាប់​នៅ​តំបន់​នោះ​មានការ​ថយចុះ​គូរ​ឲ្យ​គត់​សម្គាល់​។​ដោយឡែក​សំរាប់​លោក​សៀក​ហេង​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​ថៅកែ​ត្រី​ចំ​ហ៊ុយ​ដ៍​ធំ​នៅក្នុង​តំបន់​ទំនប់រលក់​នោះ​ត្រូវបាន​គេ​មើលឃើញថា​រូបគាត់​ហាក់​មិនបាន​ចាប់​អារ​ម្ម​ទៅលើ​សេចក្តីណែនាំ​របស់​អជ្ញាធរ​ខេត្ត​អ្វី​នោះទេ​តែ​ផ្ទុយទៅវិញ​បែប​ជា​គាត់​ចាប់ផ្តើម​ធ្វើការ​សាងសង់​សំណង់​រឹងមាំ​ជា​បន្តបន្ទាប​នៅលើ​ផ្ទៃ​ទឹកសមុទ្រ​(​ប្រើប្រាស់​រូបភាព​ជុស​ជល់​សំណង់​ចាស់​)​គឺ​ធ្វើការ​សាងសង់​យ៉ាង​រលូន​រូ​ម​ទាំង​មានការ​បូម​ខ្សាច់​ចាក់​លុប​វាទី​យក​20141003_102624

ដី​ឆ្នេរសមុទ្រ​បាន​យ៉ាង​រលូន​ទៀតផង​។​ទង្វើ​បែបនេះ​ត្រូវបាន​គេ​សង្ស័យថា​ជា​អំពើរ​ឃុបឃិត​គ្នា​យ៉ាងពិត​ប្រាកដ​រវាង​ម្ចាស់​សំណង់​ខុសច្បាប់​ជាមួយ​ក្រុម​អ្នក​អនុវត្តន៍​ច្បាប់​ចាប់ពីរ​ថ្នាក់​អាជ្ញាធរ​មូលដ្ឋាន​ឡើងទៅ​។​
​ ​.​លោក​ឈិ​ត​សុផាត​ចៅសង្កាត់​លេខ​១​ក្រុងព្រះសីហនុ​លោក​បាន​ទ​ទូល​ស្គាល់​ថា​ការ​បូម​ខ្សាច់​នៅ​ចំណុច​លំនៅដ្ឋាន​លោក​សៀក​ហេង​ថៅកែ​ត្រី​ចំ​ហ៊ុយ​ខាងលើ​ពិតជា​មាន​មែន​ដោយ​ការ​បូម​នោះ​គឺជា​ករ​ស្នើរ​សុំ​របស់​ប្រជា​នេសាទ​ដើម្បី​ស្តារ​ដី​តំបន់​នោះ​ឲ្យ​ជ្រៅ​បន្តិច​ងាយ​ស្រូល​ក្នុង​ការចេញចូល​ទូក​ហើយ​ដី​នោះ​ក៍លោក​មិន​អនុ​ញា​ត្តិ​ឲ្យ​យកទៅ​ចាក់​លើដី​របស់លោក​សៀក​ហេង​នោះដែរ​។​ហើយ​សំរាប់​ការសាងសង់​សំណង់​របស់លោក​សៀក​ហេង​នៅ​ចំណុច​នោះ​ក៍លោក​នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ​។​20141003_102641
​ ​.​ក្រុម​ប្រជា​នេសាទ​ជាច្រើន​នៅ​តំបន់​នោះបាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ពូក​គាត់​តាមរយៈ​លោក​សៀក​ហេង​បានធ្វើ​ពាក្យ​ស្នើរ​សុំ​បូម​ដី​តំបន់​នេះ​ដើម្បី​ឲ្យ​ជ្រៅ​បន្តិច​ងាយ​ស្រូល​ចេញចូល​ទូក​ពិតមែន​ប៉ុន្តែរ​មិន​សុំ​បាន​ទទេៗ​ទេ​គឺ​ពូក​គាត់​ត្រូវ​បង់លុយ​ទៅ​ឲ្យ​អ្នក​បូម​ខ្សាច់​ជា​មនុស្ស​របស់លោក​សៀក​ហេង​ក្នុង​ទូក​១​គ្រឿង​១៥០០០០(​ដប់​ប្រាំ​ម៉ឺន​រៀល​)​។​ប្រជា​នេសាទ​តំបន់​នោះបាន​និយាយថា​ជុំវិញ​បញ្ហារ​បូម​ខ្សាច់​នេះ​លោក​សៀក​ហេង​ចំណេញ​គ្រប់យ៉ាង​គឺ​ទី​១​គាត់​បាន​លុយ​ពីរ​ថ្លៃ​បូម​ខ្សាច់​និង​ទី​២​គាត់​បាន​ដីខ្សាច់​នោះ​ចាក់​បំពេញ​ឆ្នេរសមុទ្រ​ដែល​គាត់​បានធ្វើរ​បង់​ហ៊ុំ​ព​ន្ធ័​ជាស្រេច​ដោយ​មិនចាំបាច់​ដឹក​ដី​ពី​ខាងក្រៅ​មកចាក់​លុប​)​សរុបសេចក្តី​មក​ទាំងនេះ​ជា​បញ្ហារ​ល្មើសច្បាប់​មួយ​ដែល​ក្រុមមន្ត្រី​អ្នកអនុវត្ត​ន៍​ច្បាប់​គូរ​មានការ​ចាប់​អារ​ម្ម​និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ម្តង​ហើយ​។​20141003_102624
.​គូរ​បញ្ជាក់​ផងដែរ​ថា​កន្លងមក​លោក​ម៉ា​ស៊ិន​ហូត​.​អគ្គនាយករង​កំពង់​ស្វាយ​ត័​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​បញ្ជាក់ថា​តំបន់​អ៊ូរ​វៀតណាម​.​រំ​ដូ​ល​ជើងភ្នំ​ក៍​ដូចជា​ទំនប់រលក​នេះ​ជា​តំបន់​ដី​អភិវឌ្ឍន៍​និង​គ្រប់គ្រង​ដោយ​អង្គភាព​កំពង់​អន្តរៈជាតិ​ខេត្ត​ព្រះសីហនុ​ហើយ​រាល់​ការសាងសង់​អ្វី​នៅលើ​ដី​ឬ​លើ​សមុទ្រ​តំបន់​នេះ​មិន​ត្រូវបាន​អនុ​ញា​ត្តិ​ឡើយ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​របស់​កំ​ពង់​ផៃ​ទៅ​ថ្ងៃក្រោយ​ប៉ុន្តែរ​អ្វីដែល​លោក​.​ម៉ា​ស៊ិន​ហូត​.​អគ្គនាយករង​កំពង់​ស្វាយ​ត័​ធ្វើការ​អះអាង​នោះ​ដូចជា​ពុំមាន​ប្រស​ទ្ធិ​ភាព​អ្វី​បន្តិច​សោះ​គឺ​បច្ចុប្បន្ន​សំណង់អានាធិបតេយ្យ​បែបនេះ​បាន​កើតមានឡើង​ដូច​ផ្សិត​គ្មាន​អ្នក​ទប់ស្កាត់​នោះទេ​។​ជុំ​វី​ញ​20141003_100524

ការសាងសង់​សំណង់​រឹងមាំ​យ៉ាង​អានាធិបតេយ្យ​ខាងលើនេះ​បើ​នៅតែ​បណ្តែតបណ្តោយ​ឃុបឃិត​គ្នា​បែបនេះ​តទៅទៀត​គេ​មិនដឹងថា​ដល់​ពេលដែល​កំពង់​ផៃ​ចាប់ផ្តើម​អភិវឌ្ឍន៍​វា​និង​មានការ​ប៉ះពាល់​ក្នុង​កំរិតណា​នោះទេ​ហើយ​បើ​និយាយ​ពីរ​ការដោះស្រាយ​គោលនយោបាយ​ឬ​សំណង់​វិញ​ច្បាស់​ជា​ត្រូវ​ចំណាយ​ប្រាក់​រាប់​ស៊ិ​ប​លាន​ដុល្លា​។​អ្វីដែល​បានលើកឡើង​នេះ​គ្រាន់តែ​ជាការ​លើក​ឡើងក៍​ដូចជា​រំ​លិ​ក​ខ្លះៗ​ដើម្បី​ឲ្យ​ថ្នាក់​នាំ​គ្រាប់​លំដាប់​បាន​ជ្រាប​តែ​ប៉ុ​ណ្ណុះ​នៅ​អ្វីដែល​កំពង់​កើតមាន​យ៉ាង​ពេញបន្ទុក​ក្នុង​តំបន់​ទំនប់រលក​៕(​កោះពស់​)​រូបភាព​សំណង់​របស់លោក​សៀក​ហេង​និង​សកម្មភាព​បូម​ខ្សាច់​សមុទ្រ​)

4