ក្រុម​ចែកចាយ​គ្រឿងញៀន​4​នាក់​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​

0

បាត់ដំបង​: ជនសង្ស័យ​ចំនួន​4 នាក់​ដែល​ក្នុងនោះ​មាន​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​​ត្រូវបាន​កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង 5-30 នាទី​​ល្ងាច​ថ្ងៃទី 10-10-14 ត្រង់ចំនុច​ភូមិ​សូ​ភី​2 សង្កាត់​រតន​: ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ខណ​:​ដែល​ក្រុម​នេះ​កំពុង​លក់ដូរ​គ្រឿងញៀន​ជាក់ស្តែង​នៅ​នឹង​ផ្ទះ​. ។​
លោក សំ វិ​ឡុង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​
​សេចក្តី​រាយ​ការ​រួចមក​លោក​បាន​ចាត់​កំលាំង​ចុះទៅ​ត្រង់​ចំនុចកើតហេតុ​ខាងលើ​ក៏បានប្រទះឃើញ​មុច​សញ្ញា​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​និង​នាំគ្នា​សេព​នៅនឹងកន្លែង​នោះ​តែម្តង​ទើប​សុំ​​គោល​ការ​ទៅ​លោក​មេបញ្ជាការ​ដើម្បី​ឃាត់ខ្លួន​ទាំងអស់​និង​នាំ​មកកាន់​image

បញ្ជាការដ្ឋាន​ដើម្បី​សាកសួរ​។​ក្នុងចំណោម​ពួកគេ​ទាំង​4​នាក់​គឺមាន​ម្នាក់​ជា​អ្នក​ចែកចាយ​ឈ្មោះ ជួង រី​ហ្វី​ន ភេទ​ប្រុស​​អាយុ 28 ឆ្នាំ​រស់នៅ​ត្រង់​ចំនុចកើតហេតុ​ខាងលើ ចំណែក​3 នាក់​ទៀត​គឺជា​អ្នកទិញ​ហើយ​សេព​នៅ​ទីនោះ​​តែម្តង​ដែលមាន​ឈ្មោះ 1 ចាន់ សុ​ម៉ា​ឡា ភេទ​ប្រុស អាយុ 24 ឆ្នាំ រស់នៅ​ភូមិ​តា​ព្រូ​ច សង្កាត់​ក្តុល​ដូនទាវ​\2 វ៉ាន់ សាវឿន ភេទ​ស្រី អាយុ 26 ឆ្នាំ​រស់នៅ​ភូមិ​រំចេក​4 សង្កាត់​រតន​: និង​3 រឹត រាត្រី ភេទ​ស្រី អាយុ​image
23 ឆ្នាំ រស់នៅ​ផ្ទះជួល​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​. ។​
ក្នុងការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​
​ចំនួន 7 កញ្ចប់​តូច​ដែល​គេ​វេច​ខ្ចប់​រួចជាស្រេច​ទុក​សំរាប់​លក់ និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន​ព្រមទាំង​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន 2 ដើម​ថែម​ទៀតផង ដោយ​បច្ចុប្បន្ន​កំលាំង​បានរៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្តហើយ​. ៕