​កញ្ញា​អាង សុនី​តា ជា​តារា​សំដែង​កាយវិការ​ខារ៉ាអូខេ​

0

​ ​ ​
រាជធានី​ភ្នំពេញ ៖ កញ្ញា​អាង សុនី​តា ជា​តារា​សំដែង​កាយវិការ​ខារ៉ាអូខេ​មាន​វ័យ​១៩​ឆ្នាំ​។ កន្លងមក​ប្រិយមិត្ត​ទស្សនិកជន​ពិតជា​ធ្លាប់​បានឃើញ​ទេពកោសល្យ​សំដែង របស់​នាង​តាមរយៈ​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម ដែល​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ជាពិសេស​តាមរយៈ​ខ្សែ​វីដេអូ​ភាគ​រឿង «​ល្មម​

ហើយ​លោក​ប្តី​» ដែល​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ និង​រឿង «​ផ្កា​រីក​ពេញ​រដូវ​» នៅ​ស្ថានីយទូរទស្សន៍​អាស៊ី អាគ្នេយ៍ ។ កញ្ញា​អាង សុនី​តា ឱ្យដឹងថា នាង​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សំដែង​ទៅ តាម​និស្ស័យ​ចូលចិត្ត​របស់​នាង​តាំងពី​ឆ្នាំ​២០០៨ មក ក្រោយពី​ប្រឡង​ជាប់​ជា​កញ្ញាឯក ប្រ៊ី​ត​ស្តុ​ន ចំណាត់ថ្នាក់​លេខ​៣ ។ 7

ពីដំបូង​នាង​ត្រូវគេ​ជ្រើសរើស​ឱ្យ​ចូលរួម​សំដែង​ស្ប៉ត​ស្រា​បៀរ និង​បន្ទាប់មក​មាន​ផលិតកម្ម​ជាច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស​ឱ្យ​នាង​ចូលរួម​សំដែង​កាយវិការ​ខារ៉ាអូខេ​ដូចជា ផលិតក​កម្ម​ប៊ិក​មែន ឯករាជ្យ Rock និង​ផលិតកម្ម​ហង្ស​មាស ។ ក្រៅពីនេះ​នាង​ថត​ស្ប៉ត​សាប៊ូកក់សក់ ទឹក​ផ្លែឈើ ជាពិសេស​ស្ប៉ត​និយាយ​ពី​ទេសចរណ៍​។​