​កំលាំង​សមត្ថកិច្ច​ចំរុះ​ចាប់​ប​ង្ក្រ​ប​រថយន្ត​កាមរី​ហើម​មួយគ្រឿង​ដឹកឈើ​ក្រញូង​ចំនួន​២៧​ដុំ បំរុង​ចេញទៅ​ខេត្តសៀមរាប

0

ឧ​ត្ត​រ​មានជ័យ​)​រថយន្ត​កាមរី​ដឹកឈើ​ក្រញូង​មួយគ្រឿង​ត្រូវបាន​កម្លាំងចំរុះ​រួមមាន​ខណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត សង្កាត់រ​ដ្ធ​បាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ សង្កាត់រ​ដ្ធ​បាល​ព្រៃឈើ​ស្រុក​អន្លង់វែង​និង​ប៉ូលិស​ចារកិច្ច​និង​កំលាំង​ភូមិភាគ​។​ហេតុ​ការ​កម្លាំងចំរុះ​ចាប់​បង្ក្រាប​រថយន្ត​ដឹកឈើ​ក្រញូង​នោះ បាន​

កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៤​នៅ​ចំណុច​ភូមិ​ថ្នល់បំបែក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។IMG_2463

​លោក​គួ​ន រ៉ា​ឌី​មន្ត្រី​ខណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា កាលដែល​ឈានទៅ​ចាប់​បង្ក្រាប​រថយន្ត​ដឹកឈើ​ក្រញូង​នោះ​កំពុង​លើក​ឈើ​ក្រញូង​ដាក់​លើ​រថយន្ត​នៅពេលនោះ មាន​បន្តាញ​យើង​រាយការណ៍ ប្រាប់ថា​រថយន្ត​ដឹកឈើ​ក្រញូង​បំរុង​ចេញទៅ​IMG_2464

ខេត្តសៀមរាប​នៅពេលនោះ​កម្លាំងចំរុះ​យើង​បាន​ទៅ​ស្ទាក់ចាប់​តែម្តង ហើយ​នៅពេល​បច្ចុប្បន្ន​រថយន្ត​នឹង​ឈើ​ក្រញូង​ចំនួន​២៧​ដុំ​ត្រូវបាន​បញ្ជូនទៅ​ខណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ រក្សាទុក​នឹង​ស្រាវជ្រាវ​រក​ម្ចាស់​តាម​ក្រោយ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​(៕