ពិធី​បំពាក់​ឋានន្តរ​ស័ក្ក ដល់​កងកម្លាំង​នគរបាល បារាយណ៍ សន្ទុក

0

​កំពង់ធំ ៖ ក្រោម​ការយកចិត្តទុកដាក់ ដល់​មន្ត្រីនគរបាល ចំណុះ​ឲ្យ​ស្នងការ​នគរបាល ខេត្តកំពង់ធំ ត្រូវបាន ប្រារព្វ​ពិធី បំពាក់​ឋានន្តរ​ស័ក្ក​ដល់ កងកម្លាំង​នៃ​អធិការ​ស្រុក​បារាយណ៍ និង​មន្ត្រី​នៃ​អធិការ​ស្រុក​សន្ទុក ក្រោម អ​ធីប​តី​ភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ សុ​ផេង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ និង​ជាទី​ប្រឹក្សា​ផ្ទាល់ ឯកឧត្តម ងួន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ព្រមទាំង​ស្នងការរង ថ្នាក់ដឹកនាំ​ស្រុក ចូលរួម​ផងដែរ​។​

​ពិធី​បំពាក់​ឋានន្តរ​ស័ក្ក​នេះ ត្រូវបាន​ប្រារព្វ​ឡើង នៅក្នុង​បរិវេណ​អធិការដ្ឋាន ស្រុក​សន្ទុក នៅ​ព្រឹក​ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៤ និង​ត្រូវបាន​បំពាក់​ជូន មន្ត្រីនគរបាល​ចំនួន ៦៧​រូប​ស្រី​៤​នាក់ ក្នុងនោះ​មាន ឋានៈ អនុសេនីយ៍ទោ ២​នាក់ អនុសេនីយ៍ត្រី ៤​នាក់ ព្រិន្ទបាលឯក ១៩​នាក់​និង ព្រិន្ទបាលទោ ៤២​នាក់ ដើម្បី​ជាការ​លើក ទឹកចិត្ត​ដែល​បាន​ខិ​តំ​ប្រឹងប្រែង បំរើ​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ ។​ ​

លោក ពេជ្រ សុធា អភិបាលស្រុក​សន្ទុក បាន​មានប្រសាសន៍ កោតសរសើរ ចំពោះ​លោក អធិការ​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ ដែល​បាន​អប់រំ មន្ត្រី​ក្រោម​ឳ​វាទ ឲ្យ​គោរព​បាន​នូវ​គោលនយោបាយ ព្រមទាំង ច្បាប់​ផ្សេងៗ របស់​រាជរដ្ឋាភិបាល មិនតែប៉ុណ្ណោះ​មន្ត្រីនគរបាល​ស្រុក​សន្ទុក បាន​ចូលរួម​សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន អនុវត្តន៍​ភារៈកិច្ច ក្នុងការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ផ្សេងៗ ទាំង​ផ្នែក​ទន្លេសាប និង​ការពារ​ព្រៃឈើ ។​ ​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ សុ​ផេង បាន​មានប្រសាសន៍ ផ្តាំផ្ញើរ​ដល់ កងកម្លាំង​មន្ត្រី ក្រោម​ឳ​វាទ ឲ្យ​ខិត ខំ​សិក្សា​រៀន​សូទ្រ​បន្ថែមទៀត ស្រាវជ្រាវ​រក​ចំណេះដឹង យល់ដឹង​ពី​ច្បាប់ ពី​វិន័យ​សេចក្តីថ្លៃថ្នូរ របស់​កងកម្លាំង និង​ត្រូវ​ដើរតួនាទី​ជា​គំរូ ជា​បែបយ៉ាង​របស់​ប្រជាពលរដ្ឋ មិនត្រូវ​ប្រើប្រាស់​អំណាច​ផ្ទាល់ខ្លួន ទៅ​ប្រព្រឹត្ត​ទង្វើ​ប្រាស់ចាក​ពី​ច្បាប់ ជាពិសេស​ក្នុងការ​អនុវត្តន៍ តួនាទី​ភារៈកិច្ច មិនត្រូវ​ផឹកសុរា សេប​គ្រឿងញៀន ឬ​ប្រា​កាន់​បក្សពួក និយម ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី មាន​ភាពយុត្តិធម៌ ស្មោះត្រង់ ផ្សារភ្ជាប់​ជាមួយ​ប្រជា ពលរដ្ឋ អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​ផ្សេង​ដល់​មូលដ្ឋាន និង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ ភូមិ ឃុំ​មាន​សុ​វ​ត្តិ ភាព​ទាំង ៩ ចំនុច ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ រស់​នៅបាន​សុខសាន្ត​។​ ​ ​ដោយ ប៊ុន រដ្ឋា​ ​IMG_20140305_091240 IMG_20140305_091255 IMG_20140305_091316 IMG_20140305_091326