​Rafael ​ជឿជាក់ថា Manchester United ​នឹង​ឈ្នះ​ជើងឯក​ Premier League ​នៅ​រដូវ​កាល​នេះ​

0

​ខ្សែការពារ​ក្លិប​បិសាច​ក្រហម Manchester United ​កីឡាករ Rafael ​បាន​បញ្ជាក់ថា​ ​ក្លិប​របស់ខ្លួន​គឺមាន លទ្ធភាព​អាច​ឈ្នះ​ជើងឯក Premier League ​នៅ​រដូវ​កាល​នេះ​បាន​ ​។​

​ក្លិប​បិសាច​ក្រហម​បច្ចុប្បន្ន​មាន​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​លេខ​មួយ​គឺ Chelsea ​ក្រោយពេល​ក្លិប​មួយ​នេះ​លេង​មិនសូវ បានល្អ​កាលពី​ដើមរដូវ​កាល​ ​។​10735920_1499321470317132_1702540868_n

​ទោះបីជា​យ៉ាងណាក៏ដោយ​ Rafael ​មាន​ទំនុកចិត្ត​ថា​ ​សមត្ថភាព​កីឡាករ​របស់ Manchester United  ក្រោម​ការដឹកនាំ​របស់​លោក​ Louis van Gaal ​អាច​នឹង​លើក​ពាន Premier League ​បាន​ ​។​Rafael ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ “​យើង​ចាប់ផ្តើម​លេង​បានល្អ​ឡើងវិញ​ហើយ​ ​images

គ្រប់យ៉ាង​គឺ​ដូចដើម ហើយ​ច្បាស់​ណាស់​ ​ពាន Premier League ​កំពុងស្ថិត​ក្នុង​ដៃ​របស់​យើង​” ​។​​គួរ​បញ្ជាក់ថា​ Manchester United ​នឹង​បន្ត​ការប្រកួត Premier League ​របស់ខ្លួន​ដោយ​ធ្វើជា​ភ្ញៀវ​ទៅលេង នៅ​ទឹកដី The Hawthorns (​ឌឹ​ ​ហរ​សន​) ​របស់​ក្លិប​ចាបស្រុក West Bromwich Albion ​នៅ​ថ្ងៃ​ច័ន្ទ​ ៕