ពិធីផ្សព្វផ្សាយ បទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស

0

ឧត្តរមានជ័យ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត បានអញ្ជើញផ្សព្វផ្សាយ បទបញ្ជា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សមាសភាពចូលរួមមាន មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងនាយអាវុធហត្ថចំណុះកងរាជអាវុធហត្ថខេត្ត។
ការផ្សព្វផ្សាយបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺបានធ្វើឡើងគ្រប់ស្ថាប័ន គ្រប់អង្គភាព ដើម្បីឱ្យយោធិននៃកងរាជអាវុធហត្ថម្នាក់ៗ យល់ដឹងច្បាស់អំពីគោលដៅនិងគោលបំណងនៃការអប់រំ ដូចខាងក្រោម៖១-ការពារអាយុជីវិតយោធិនគ្រប់រូប។
២-ការពារសុភមង្គលនិងសុខដុមក្នុងគ្រួសារ។
៣-បន្ថយបន្ទុកចំណាយរបស់រដ្ឋ។
៤-កងរាជអាវុធហត្ថមានកម្លាំងធានារ៉ាប់រងការអនុវត្តតួនាទី ភារកិច្ច។
៥-កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋនេះជាចក្ខុវិស័យ និងជាយុទ្ធសាស្ត្រនៃការដឹកនាំ គ្រប់គ្រងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើង៕ដោយ ភ្នំ ដងរែក