​តុលាការ​ថៃ​លើក​លេង​ទោស​និង​បញ្ជូនមក​កម្ពុជា​វិញ​នៅ​ពលករ​ខែ្មរ​៣៣​នាក់​ដែល​ឈ្មួញ​ឈើ​នាំ​ចូលទៅ​កាប់​ឈើ​នៅ​ដី​ថៃ

0

បន្ទាយ​មាន​ជ័​យៈ​ពលករ​ខ្មែរ​ចំនួន​33​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃាត់​និង​តុលាការខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ចោទប្រកាន់​ឆ្លង់ដែន​ចូល​កាប់​ឈើ​ខុសច្បាប់​ត្រូវបាន​តុលាការ​ថៃ​ដោះលែង​និង​បញ្ជ​មកវិញហើយ​កាលពី​ល្ងាច​ថ្ងៃទី​16​ខែតុលា​នេះ​តាម​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត​។​ លោក នេត្រ

សេរី អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​បានអោយដឹងថា ពលករ​ខ្មែរ​ដែល​ថៃ​ចាប់​ទាំង​33​នាក់​ពិតជា​ត្រូវបាន​តុលាការ​ថៃ​លើកលែង​ការចោទប្រកាន់ និង​បានធ្វើ ការដោះលែង​បញ្ជូនមក​កម្ពុជា​វិញ​ជាមួយនិង​ពលករ​ដទៃទៀត​ដែល​ឆ្លងដែន​ខុសច្បាប់​។​photo 1

ការលើកលែងទោស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​អន្តរាគមន៍​សុំអោយ​មានការ​លើកលែង​ទោស​ពី​អគ្គ​កុងស៊ុល​កម្ពុជា​។​ក្នុងនោះ​លោក​បាន​បញ្ជាក់ថា​ពលក​រទាំង​អស់​សុទ្ធសឹង​ជា​ជនរងគ្រោះ​ចាញ់​ការឃោសនា​របស់​មេខ្យល់​។ តាម​សម្តី​ពលករ​ម្នាក់​ដែល​រស់នៅ​ខេត្តព្រៃវែង​បាន​និយាយថា​គាត់​ត្រូវបាន​មិត្តភក្តិ​បបួល​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដែលមាន​ថៅកែ​ម្នាក់​ជា​អ្នក​នាំ​និង​ដឹក​ទៅដល់​ច្រកចូល តែ​គាត់​អត់​បាន​ស្គាល់ឈ្មោះ​ទេ ។​photo 2

លុះ​ទៅដល់​ទីនោះ​គាត់​ក៏ត្រូវ​បាន គេ​ប្រគល់ អោយ​កាន់​រណា​យន្ត​។​លុះ​ពេល​ចូលដល់​ក្នុងព្រៃ​ពួកគាត់​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន​ទាំង​មិនទាន់​ធ្វើ​សកម្មភាព​ផង រួច​បញ្ជូនទៅ​ឃុំ ខ្លួន ក្នុង​ខេត្ត​ស្រះកែវ​។​ពួក​ពលករ​និយាយថា​ពួក​ខ្វះខាត​សោហ៊ុយ​ធ្វើដំណើរ​វិលត្រឡប់​ទៅតាម​លំនៅដ្ឋាន​ស្រុកកំណើត​។​