រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

0

កំពង់ធំ៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី  ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកលោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

របៀបវារៈនៃកិច្ចប្រជុំ ៖១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ មករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត

៣- ពិនិត្យ និងអនុម័ត សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៤-២០២៦ របស់រដ្ឋបាលខេត្តកំពង់ធំ៤- បញ្ហាផ្សេងៗ

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍កំណត់ហេតុប្រចាំខែ ពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងលើកឡើងអំពីបញ្ហាប្រឈម និងរួមគ្នាស្វែងរកដំណោះស្រាយកែសម្រួលអោយបានត្រឹមត្រូវ ករណីពាក់ព័ន្ធមួយចំនួន លើវិស័យអប់រំ យុវជន និងកីឡា វិស័យកសិកម្ម វិស័យឧស្សហកម្ម ការងារភូមិ/ឃុំ មានសុវត្ថិភាព ព្រមទាំងការកែសម្រួលខ្លឹមសារ អក្ខារាវិរុទ្ធ ដើម្បីធ្វើការកែសម្រូវឲ្យបានត្រឹមត្រូវ សម្រាប់ទុកជាឯកសារគម្រូ ដល់អ្នកជំនាន់ក្រោយធ្វើការសិក្សាស្រាវជ្រាវបន្តទៀត

ឯកឧត្តម ឈុន ឈន់ ណែនាំដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត ខិតខំពង្រឹងការសាមគ្គីភាព ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេស អនុវត្តកិច្ចការងារស្របតាមយុទ្ធសាស្ត្រគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី៧នេះ ។

ឯកឧត្តមងួនរតនៈអភិបាលខេត្តកំពង់ធំ បានគាំទ្រនូវការលើកឡើងរបស់សមាជិកនៃអង្គប្រជុំ ចំពោះចំណុចខ្វះចន្លោះខ្លឹមសារនិងអក្ខរាវិរុទ្ធនៃការធ្វើសេចក្តីព្រាងរបាយការណ៍ប្រចាំខែស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ធំត្រូវពង្រឹងការយកចិត្តទុកដាក់ក្នុងការរៀបចំឯកសារឲ្យបានល្អប្រសើរបន្ថែមទៀត៕