ប្ដី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា​ទាញ​កាំបិត​បុ័ងតោ ពេលដែល​គណៈបញ្ជាការ​ខណ្ឌ​៧​មករា​ចូល​ឃាត់រ​កកាប់​ថែមទៀត​

0

​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានធ្វើអោយ​មានការ​ចោមរោម​ឈរ​មើល​ពី​ប្រជាពលរដ្ឋ ខណៈពេលដែល​ប្ដី​ប្រពន្ធ​២​នាក់​ឈ្លោះប្រកែក​គ្នា​ឈានដល់​ការ​ទាញ​កាំបិត​បុ័ងតោ​ដេញ​កាប់​គ្នា ហើយ​ពេលដែល​គណៈបញ្ជាការ​ខណ្ឌ​៧​មករា​ចុះជួយ​ឃាត់​ថែមទាំង​ទាញ​កាំបិត​បុ័ងតោរ​កកាប់ គណៈបញ្ជាការ​ថែមទៀត​។​ ​

ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​៥​ខែ​មិនា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​១៣៤ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​ ​

តាម​ប្រភពព័ត៌មាន​ពី​គណៈបញ្ជាការ​ខណ្ឌ​ដែល​ចុះទៅ​ឃាត់​ប្ដី​ប្រពន្ធ​ដែល​ឈ្លោះ​គ្នា​នេះ​បានឱ្យដឹងថា មុនពេល​កើតហេតុ ពួកគាត់​បាន​ជិះ​ល្បាត​តាម​គោលដៅ​ផ្សេងៗ ខណៈនោះ​ក៏បាន​ឃើញ​ប្ដី​ប្រពន្ធ​២​នាក់​កំពុងតែ​ឈ្លោះ​គ្នា​យ៉ាងខ្លាំង​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​បុរស​ជា​ប្ដី​ទាញ​កាំបិត​បុ័ងតោ​ដេញ​កាប់​ប្រពន្ធ​ថែមទៀត ខណៈ​ក្នុងនាម​ពួកគាត់​ជា​គណៈបញ្ជាការ​ខណ្ឌ ឃើញ បែបនេះ​គាត់​ក៏បាន​ចូលទៅ​ឃាត់​ប្ដី​ប្រពន្ធ​នោះ​ដោយ​មិន​នឹកស្មានថា ប្ដី​ប្រពន្ធ​នោះ​មិន​ស្ដាប់​ពួកគាត់ ថែមទាំង​រក​ទាញ​កាំបិត​បុ័ងតោ​ដែល​បុរស​ជា​ប្ដី​កាន់​នៅក្នុង​ដៃ​នោះរ​កកាប់​ពួកគាត់​ដែលជា​គណៈ បញ្ជា​ការដែល​មកជួយ​អន្តរាគមន៍​ថែមទៀត​។ ​

ទាក់ទិន​និង​ករណី​ខាងលើនេះ​ទាន់​មានការ​បញ្ជាក់​មូលហេតុ​ពី​ប្ដី​ប្រពន្ធ​ដែល​ឈ្លោះ​គ្នា​ខាងលើនេះ​នៅឡើយ​ទេ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​មិត្តភាព​បាន​ចុះ​មកដល់​កន្លែង​កើត​ដើម្បី សម្របសម្រួល​ដល់​គណៈ​បញ្ជាការ​ខណ្ឌ​រួមទាំង​ប្ដី​ប្រពន្ធ​ខាងលើនេះ​អោយ​រង់ចាំ​ដល់​ស្អែក​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕Image1 Image2