ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ២ ត្រូវ បាន ដំណើរ ការ យ៉ាងរលូន

0

កំពង់ចាម : ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ២ ត្រូវ បាន ដំណើរ ការ យ៉ាងរលូន នៅ វេលា ម៉ោង ៧ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

បើតាម លោក ឈឹម ចាន់ធឿន ប្រធានគជប ខេត្តកំពង់ចាម បានឱ្យដឹងថា សម្រាប់ខេត្ត កំពង់ចាម បានរៀបចំដំណើរការបោះឆ្នោតនៅទីតាំងនៅវិទ្យាព្រះសីហនុ មានការរិយាល័យ បោះឆ្នោតចំនួន២ ស្ថិតក្នុងក្រុងកពង់ចាម ។

លោក ឈឹម ចាន់ធឿន បញ្ជាក់ទៀតថា ខេត្តកំពង់ចាម ស្ថិតក្នុងមណ្ឌលភូមិភាគ២ មានអង្គ បោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៨១៧រូប និងអ្នកតំណាងរាស្ត្រចំនួន ១០រូប សរុបទាំងអស់នៃអង្គបោះឆ្នោតមានចំនួន ៨២៧រូប ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយ ចំនួន៤ ដែល បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ៕