​នគរបាល​ស្រុក​បាធាយ​បាន​ឆ្មក់​ចាប់ខ្លួន​ស្ត្រី​មេ​កន្ទុយលេខ​ម្នាក់

0

​កំពង់ចាម ៖ ​នគរបាល​ស្រុក​បាធាយ​បាន​ឆ្មក់​ចាប់ខ្លួន​ស្ត្រី​មេ​កន្ទុយលេខ​ម្នាក់ ដែល​លួច​បើក​លេង លួចលាក់ ហើយ​ការឃាត់​ចាប់ខ្លួន​នេះ ធ្វើរ​ឡើង​នា​រសៀល ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​-​ឃុំ​សំបូរ ស្រុក​បាធាយ​និង​ដកហូត​វត្ថុតាង ជាក់ស្តែង មួយចំនួន​ផងដែរ​។​

​លោក​វរសេនិយ​ត្រី សំ ណា​ល់ អធិការ នគរបាល ស្រុក​បាធាយ បាន​ប្រាប់​នគរវត្ត​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​នៃ ការ​លួច បើក​លេងឆ្នោត រួចមក កម្លាំង​នគរបាល មូលដ្ឋាន បានធ្វើការ​ស្រាវជ្រាវ បន្ត​រហូត ចុះទៅ​បង្ក្រាប ជាក់ស្តែង​តែម្តង ដោយ​ឃាត់ខ្លួន​ស្ត្រី មេ​ឆ្នោត​បាន​ម្នាក់ ឈ្មោះ​អឿន ស្រី​ភា អាយុ​២១​ឆ្នាំ រស្នៅ​កន្លែង​ចាប់ខ្លួន​ខាងលើ​។​ ​02

លោក​អធិការ​បាន​បន្ត​ឲ​ដឹង​ទៀតថា ក្រោយ​ការចាប់ខ្លួន ស្ត្រី​រូបនេះ​ត្រូវបាន​បញ្ជូន ទៅ​សាកសួរ នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​ត្រៀម​បញ្ជូនបន្ត​មក​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ចាម កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាម​និតិ​វិធី​៕  01