ឥណ្ឌាៈ មាន​វត្ដ​មាន​ទ់​ជាតិ ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​ក្រោយ​ពិធី​បន់ស្រន់​

0

សារព័ត៌មាន Times of India បាន ផ្សព្វផ្សាយ​ថា កាលពី​ថ្ងៃទី​១៧ ខែតុលា គេ​បានឃើញ​ទង់ជាតិ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត រដ្ឋ​នៅលើ​ទឹកដី​ឥណ្ឌា ក្រោយ​ពិធី​បន់ ស្រន់​នៅ​ថ្ងៃ​សុក្រ ។ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា យុវជន មួយក្រុម​បាន​ពាក់​ម៉ាស់​កាន់​ទង់ជាតិ ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​(IS) ដង្ហែ​ក្បួន​នៅ

ទីក្រុង​បុរាណ Srinagar ស្ថិតនៅ​រដ្ឋ កា​ស្មៀ​រ ។ នេះ​ជា​លើក​ទី​៤​ហើយ​ដែល ទង់ជាតិ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​បង្ហាញ វត្ដ​មាននៅ​ក្នុង​ទឹកដី​ឥណ្ឌា​រយៈពេល​៣ ខែ​កន្លងមកn

​ឧត្ដមសេនីយ៍ Subrata Saha មេបញ្ជាការ​កងទ័ព​ឥណ្ឌា​ប្រចាំ​នៅ​រដ្ឋ ចា​ម៉ូ​កា​ស្មៀ​រ​បានឱ្យដឹងថា ការដែល មាន​វត្ដ​មាន​ទង់ជាតិ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត រដ្ឋ​នៅលើ​ទឹកដី​ឥណ្ឌា​ជា​រឿង​មួយ​គួរឱ្យ ព្រួយបារម្ភ ។

ទន្ទឹមនឹងនោះ​លោក​ក៏បាន ជំរុញ​កម្លាំង​ទាហាន​នៅ​ទីនោះ​បង្កើន វិធានការ​រារាំង​ក្រុម​អ៊‌ិ​ស្លាម​អូសទាញ យុវជន​នៅ​តំបន់​នោះ​ចូលរួម​ជាមួយ ក្រុម​របស់ខ្លួន 9