​Chievo (​ឈី​វ៉ូ​) ​បញ្ចប់​ការងារ​របស់​គ្រូបង្វឹក​Eugenio Corini (​អូ​ជេន​នី​ញ៉ូ​ ​កូ​រី​នី​)

0

​លោក​Eugenio Corini (​អូ​ជេន​នី​ញ៉ូ​ ​កូ​រី​នី​) ​ត្រូវបាន​ក្លិប​Chievo (​ឈី​វ៉ូ​) ​បណ្តេញ​ចេញពី​មុខតំណែង​គ្រូបង្វឹក ក្រោយពេល​រូបលោក​ដឹកនាំ​ក្រុម​មិន​បានល្អ​ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី​មក​ ​។​​ក្លិប​បានប្រកាស​ពី​ការសម្រេចចិត្ត​បែបនេះ​ ​ក្រោយ​ពេលដែល​Chievo ​ប្រកួត​ចាញ់​ក្លិប​Roma ​ក្នុង​លទ្ធផល 3-0  

​កាលពី​យប់​ថ្ងៃ​សៅរ៍​ដែល​ធ្វើ​ឲ្យ​ក្លិប​នេះ​មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​សោះ​សម្រាប់​ការប្រកួត​៥​លើក​កន្លងមក​ ​។​​b

ក្លិប​បាល់ទាត់​ក្នុង​ក្របខណ្ឌ​ Serie A ​នេះ​បានប្រកាស​លើ​គេហទំព័រ​របស់ខ្លួន​ថា​ “​ក្លិប​ពិតជា​អរគុណ​ចំពោះ ការ​ខំប្រឹងប្រែង​របស់លោក Corini ​នេះ​ជាការ​សម្រេចចិត្ត​ដ៏​ពិបាក​ហើយ​ក្លិប​រំពឹងថា​លោក​នឹងមាន​ការងារ​ដ៏​ល្អជា​មួយ ក្លិប​ដទៃទៀត​” ​។​​

គួរ​រម្លឹក​ឡើងវិញ​ថា​ ​លោក Corini ​ត្រូវបានតែងតាំង​ឲ្យ​ក្លាយជា​គ្រូបង្វឹក​របស់​ក្លិប​Chievo ​កាលពី​ខែវិច្ឆិកា​មុន​ ៕