គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងរថយន្តបណ្ដាលឲ្យអ្នកជិះម៉ូតូ ស្លាប់នៅថ្លុកឈាម

0

សៀមរាប៖ បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមដោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅវេលា​ម៉ោង​០៨និង២០នាទី​ ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២៤នៅចំណុចផ្លូវក្រវ៉ាត់ក្រុងសៀមរាប ស្ថិតនៅភូមិ វត្តស្វាយ​ សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងនៅថ្ងៃសុក្រនេះថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្ត និង ម៉ូតូ អ្នកបេីកបរម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ផ្លាកលេខសៀមរាប1AE 0554  ឈ្មោះ គូរ កោះ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរការយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បុកជាមួយរថយន្ត ម៉ាក NISSAN ពណ៌ខៀវ ផ្លាកលេខភ្នំពេញ3A 2999 បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។

សមត្ថកិច្ចបានប្រាប់បន្តថា ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះតាមការសន្និដ្ឋានបឋម មូលហេតុអាចរថយន្តបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន និងម៉ូតូអាចល្បឿនលឿន បច្ចុប្បន្នវត្ថុតាងរថយន្តនិង ម៉ូតូ ត្រូវបានសមត្ថកិច្ច យកវត្ថុតាងទៅរក្សាទុកនៅស្នាក់កានគរបាលចរាចរណ៍ផ្លូវគោកមាត់ស្ទឹងដោយឡែកសពត្រូវគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕