ស្លាប់ម្នាក់របួសម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកអង្គរជុំ

0

សៀមរាប៖ អ្នកជិះម៉ូតូចំនួនពីរនាក់ម្នាក់បានស្លាប់ម្នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង។

ហេតុការណ៍បានកើតឡើនៅវេលាម៉ោង១៨.០០នាទីថ្ងៃទី១៩ម្សិលមិញនេះ ខែមេសា ឆ្នាំ​២០២៤ ស្ថិតនៅចំណុចភូមិថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ។

ជនរងគ្រោះ​ឈ្មោះ ឈឿម ឈីន ភេទប្រុស​ អាយុ២៦ឆ្នាំ រស់នៅភូមិឫស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន (ស្លាប់នៅ​កន្លែង​កើតហេតុ​) ម៉ូតូម៉ាកហុងដា​ សេរីឆ្នាំ២០២២ ពណ៌​ខ្មៅ ពាក់ផ្លាក
លេខ សៀមរាប 1AM-5333 អ្នករួមដំណើរជាមួយឈ្មោះ ជា ឈិត ភេទប្រុស អាយុ១៩ឆ្នាំ របួស រស់នៅភូមិគោកគ្រួស ឃុំវ៉ារិន ស្រុកវ៉ារិន។

ករណីនេះតាមការសន្និដ្ឋានបឋម មូលហេតុ​៖ អ្នកបើកបរ​ និងអ្នករួមដំណើរ បើកបរ​ក្នុងស្ថានភាពស្រវឹង បុកបង្គលសេវ៉ា​អិនធើណេត។

សមត្ថកិច្ចបានប្រគល់សាកសពអោយគ្រួសារយកទៅធ្វើបុណ្យ​តាមប្រពៃណីយ៍ ចំណែកម៉ូតូយកមករក្សាទុកនៅអធិការនគរបាលស្រុក​អង្គរជុំ៕