​ស្ត្រី​ជួញដូ​គ្រឿងញៀន​ម្នាក់​ត្រូវបាន​កំលាំង​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​ចាប់​ឃាត់ខ្លួន​រួច​បញ្ជូនទៅ​តុលាការ​

0

​ខេត្តបន្ទាយមានជ័យ​​កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ ចំនួន​១២​នាក់​ដឹកនាំ​ដោយ​លោក​វ​រះ​សេនីយ៍​ត្រី តាំង សុខ​ហេង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​និង​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឪ​បូ​រិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​

ចុះ​ធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់​យកមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួ​។​image

ការ​ចាប់បាន​ស្ត្រី​ជួញដូ​គ្រឿងញៀន​នៅវេលា​ម៉ោង​៣​និង​១៨​នាទី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៤​នៅ​ច​ណុ​ច​ភូមិ​ដំបូក​វិល ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​ស្ត្រី​ដែល​អាវុធហត្ថ​ឃាត់ខ្លួន​បាន​មានឈ្មោះ តាំង គឹម​លៀង​អាយុ​៣៩​ឆ្នាំ​ជនជាតិខ្មែរ រស់នៅ ភូមិ​កណ្ដាល ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​ប ន្ទា​យ​មានជ័យ​។​

និង​បាន​ដក​ជា​វត្ថុតាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន គ្រាប់​ចំនួន ២00​គ្រាប់ និង​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​យ៉ាម៉ាហា ហ្វី​ណូ​ពណ៌​ត្រួយ​ចេក ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​ម៉ាក​ណូគា​ពណ៌​ក្រហម​ខ្មៅ​។​image (1)

នៅមុខ​សម​ត្ត​កិច្ច​ស្ត្រី​ជួញដូរ​គ្រឿងញៀន​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ជួញដូ​គ្រឿងញៀន​រយះពេល​កន្លងមក​ពិតប្រាកដ​មែន​។​ជនសង្ស័យ​និង​វត្ថុតាង​កងរាជអាវុធហត្ថ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕