​ម៉ូតូ​បុក​ម៉ូតូ​ពេញទំហឹង​មនុស្ស​៤​នាក់​របួសធ្ងន់​និង​ស្រាល​

0

​កំពង់ឆ្នាំង​៖​មនុស្ស​ប្រុស​ស្រី និង​ក្មេងស្រី​ម្នាក់ រងរបួស​ធ្ងន់​សន្លប់​ស្តូកស្តឹង​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​វ៉េវ បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​ស្ករ ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ប្រភពពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​៖​ជនរងគ្រោះ​ទាំង​៤​នាក់​នេះ​មានឈ្មោះ ១. នូ ភឺន ភេទ​ស្រី អាយុ​៦១​ឆ្នាំ​, ២.​ឈ្មោះ​តាំ វ៉ុ​ន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​រស់នៅ​ក្នុងភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ , ៣.​ឈ្មោះ ធុច សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​៤.​ឈ្មោះ ឈឺ​ន ស៊ី​តា ភេទ​ស្រី អាយុ​៤​ឆ្នាំ ទាំងពីរ​នាក់​ឪពុក និង​កូន​នេះ​រស់នៅ​ភូមិ​ស្វាយជ្រុំ​ចាស់ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​​10173550_1725451824346102_2586366853248194472_n

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​៖​នៅ​មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​វីវ៉ា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​សណ្តោង​រ៉ឺម៉ក​ពីក្រោយ និង​មាន​ជិះ​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ​ធ្វើដំណើរ​ពី​លិចទៅ​កើត ពេល​បើក​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វ៉េវ អត់​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់​ឪពុក និង​កូនស្រី​តូច​ម្នាក់​ក្នុងទិសដៅ​ច្រាស់​គ្នា ហើយក៏​បាន​បុក​ម៉ូតូ​រ៉ឺម៉ក​ពេញទំហឹង បណ្តាល​ជនរងគ្រោះ​ទាំង​៤​នាក់​ប៉ើង​ខ្ទាត​ចេញពី​លើ​ម៉ូតូ​រៀងៗ​ខ្លួន​ហើយ​សន្លប់​ស្តូកស្តឹង​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​។ ​10606288_1725451694346115_3865440035536078098_n

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៤​នាក់​ត្រូវបាន​គេ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ ចំណែក​មធ្យោបាយ​ទាំង​ត្រូវបាន​សមត្ថកិច្ច ដឹក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ និង​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​នៅពេល​ក្រោយ​៕10653534_1725451581012793_6814737071326874596_n