ប្រជាពលរដ្ឋ ប្រមាណ​១០០​គ្រួសារ ផ្ដិតមេដៃ​ប្ដឹង​ឲ្យ​ចុះ​ចេញពី​តំណែង​ ​​ប្រជា​សហគមន៍

0

​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំក្រង់​តេះ ​នៅ​ឃុំក្រង់​តេះ ប្រមាណ​១០០​គ្រួសារ បាននាំគ្នា​ផ្តិតមេដៃ ប្ដឹង​មេ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល ឃុំក្រង់​តេះ អោយ​ចុះ​ចេញពី​តំណែង ដោយ​ចោទប្រកាន់ នាយ​ប៉ុ​ស្គិ៍​ថា ជាប់​ពាក់ព័ន្ធ នឹង​បទល្មើស​ព្រៃឈើ កាប់បំផ្លាញ​ព្រៃ ក្នុង​សហគមន៍​ពួកគាត់ ។​
តំណាង​ប្រជា​សហគមន៍ ក្នុង​ឃុំក្រង់​តេះ បាន​យកពាក្យ​បណ្តឹង នឹង​ស្នាម​មេដៃ ជាង​១០០​គ្រួសារ ដើម្បី​ប្តឹង​លោក យឹម បាន មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំក្រង់​តេះ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៤ ដោយ​ចោទប្រកាន់​ពីបទ​ជាប់​ព័ន្ធ នឹង​ប្រព្រឹត្ត​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ អនាធិបតេយ្យ ក្នុង​ដី​សហគមន៍ នៅ​ចំណុច​អូរ​និល ខាងកើត​ភូមិ​ក្រង់​តេះ ហើយ​បាន​កាត់​ជ្រៀក​ជ្រលង់​ម្រេច រាប់ពាន់​ដើម កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៤​ថ្មីៗ​នេះ ។Image5

គោលបំណង​របស់​ប្រជា​សហគមន៍ រស់នៅ​ឃុំក្រង់​តេះ ទាមទារ​ផ្លាស់ប្តូ​លោក យឹម បាន នាយ​ប៉ុ​ស្គិ៍​រដ្ឋបាល​ក្រង់​តេះ ព្រោះ​នាពេល​កន្លងមក ពួកគាត់​អះអាងថា លោក យឹម បាន ធ្លាប់មាន​ប្រវត្តិ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ជាច្រើន​ករណី​ផងដែរ នឹង​ជា​មេ​ឈ្មួញ​រកស៊ី​ឈើប្រណិត​ផងដែរ ។​
លោក យឹម បាន មេ​ប៉ុស្តិ៍​រដ្ឋបាល​ក្រង់​តេះ បានអោយដឹងថា រូបលោក​មិនបាន​ជាប់​ពាក់ព័ន្ធ នឹង​បទល្មើស​ព្រៃឈើ ដូច​ការចោទប្រកាន់​នោះទេ ពួកគាត់​ចង់​ប្តឹង​ដល់​ណា ក៏​ប្តឹងទៅ ចំណែក​ជ្រលង់​ម្រេច គឺ​គាត់​ទិញ​ពី​បងប្អូន​ជនជាតិភាគតិច ។​ជុំវិញ​ព័ត៌មាន​ខាងលើ លោក ត្រេក ស៊ីផុន មេឃុំ​ក្រង់​តេះ បាន​បញ្ជាក់ថា លោក​ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជា​ហគមន៍​មែន កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ ហើយ​គាត់​ក៏​សុំ​ធ្វើការ​សម្របសម្រួល​គ្នា ថ្នាក់​មូលដ្ឋាន​ដែរ តែ​ក្រុម​ពលរដ្ឋ​មិន​ព្រម លោក​ក៏​បញ្ជូន​ពាក្យបណ្ដឹង ទៅ​ស្រុក​ពេ​ជ្រា​ដា ដើម្បី​ធ្វើការ​ដោះ ស្រាយ​បន្ត ៕