​ចំណុច​ដែល​សិស្ស​និស្សិត​ត្រូវ​យល់ដឹង ដើម្បី​ក្លាយទៅជា​សិស្ស​ពូកែ នៅក្នុង​ថ្នាក់រៀន​

0

​ការសិក្សា គឺជា​រឿង​សំខាន់បំផុត សម្រាប់​មនុស្ស​គ្រប់រូប ព្រោះថា​ចំណេះ ដឹង​ដែល​បានមកពី​ការសិក្សា ទាំង​នៅ​សាលា​រដ្ឋ និង​ឯកជន គឺជា​មូលដ្ឋាន​ជីវិត ហើយក៏​ធ្នាក់​ដឹកនាំ ជីវិត​អ្នក​ទៅរក​សេចក្តី សុខ ដោយសារតែ​វា ។ ក៏ប៉ុន្តែ អ្វីដែល​សំខាន់ យើង​មាន​ឆ្ងល់​ទេ​ថា ធ្វើ​ដូចម្តេច ទើប​អាច​

ក្លាយជា​សិស្ស​ពូកែ ប្រចាំ​ថ្នាក់​ទៅ ?​នៅ​ខាងក្រោម​នេះដែរ គឺជា​យុទ្ធសាស្ត្រ​ខ្លះៗ ដែល​អាចជួយ​សម្រួល ដល់​សេចក្តីប៉ងប្រាថ្នា​របស់​សិ​ស្សានុសិស្ស ដែល​ចង់​ក្លាយទៅជា​សិស្ស​ពូកែ ប្រចាំ​ថ្នាក់ ៖១. ការយកចិត្តទុកដាក់​សិក្សា​នៅក្នុង​ថ្នាក់ ៖ ប្រសិនបើ​អ្នកធ្វើ​មិនបាន អ្នក​អាច​នឹងមិន​យល់​ពីអ្វី ដែល​គ្រូ​បាន​បង្រៀន​អ្នក​នៅក្នុង​ថ្នាក់ នោះទេ ។Study

ចំណុច​សំខាន់​កុំ​និយាយ​ឆ្លងឆ្លើយ​ជាមួយនឹង​មិត្តភក្តិ ក្នុង​ម៉ោង​សិក្សា ។​បញ្ឈប់​អារម្មណ៍​រវើរវាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ផ្តោត​ការសិក្សា​របស់​អ្នក ។​២.​រៀបចំខ្លួន ប្រដាប់ប្រដា​សិក្សា និង​ញ៉ាំ​អាហារ​ពី​ផ្ទះ​ឲ្យ​រួចរាល់ ៖ ការបរិភោគ​អាហារ​ពេលព្រឹក របស់​អ្នក គឺជា​រឿង​ដ៏​សំខាន់ ដែល​អ្នក​ត្រូវធ្វើ​មុន​ចាក​ចេញពីផ្ទះ​។

ត្រូវ​ប្រាកដថា សៀវភៅ​ដែល​អ្នកត្រូវការ គឺ​ស្ថិតនៅក្នុង​សំពាយ​របស់​អ្នក ។​៣. សេចក្តីណែនាំ ៖ ប្រសិនបើ​អ្នកធ្វើ​តាម​សេចក្តីណែនាំ របស់​គ្រូ ដែល​បានផ្តល់​ឲ្យ​អ្នក នោះ​អ្នកនឹង​ក្លាយទៅជា​សិស្ស​ឆ្លាត​វៃ ។ តែបើ​អ្នក​មិនអនុវត្តតាម សេចក្តីណែនាំ អ្នក​ប្រហែល ជា​កាត់សេចក្តី​ខុស​នូវ​សំនួរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការប្រឡង​របស់​អ្នក​។​៤. ការសិក្សា ៖ ជានិច្ច​ការ ការសិក្សា អ្នក​អាច​ប្រើ​វិធីសាស្ត្រ​ទន្ទេញ​ឲ្យ​ចាំ​នូវ​អ្វីដែល​អ្នក​បាន​រៀន ព្រោះថា​គ្រូ​របស់​អ្នក អាច​នឹង​សួរ​សំនួរ​តិច​តូច នូវ​មេរៀន ដែល​បាន​សិក្សា​កន្លងមក បើ​អ្នក​មិនបាន​រៀបចំ​ជាមុន​នោះទេ អ្នកនឹង​មិនអាច​ធ្វើបាន​ល្អ​ឡើយ​។​

៥. បញ្ចប់​កិច្ចការ​សាលា ដោយ​ប្រើពេល​កំណត់ ៖​វា​ជាការ​សំខាន់​ខ្លាំងណាស់ ដើម្បី​អនុវត្ត ដោយ​ការប្រើប្រាស់​ការកំណត់​ពេល​វេលា ដើម្បី​ធ្វើ​លំ​ហាត់ ឬ កិច្ចការ​សាលា នោះ​មានន័យថា អ្នក​បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​សាកល្បង ក្នុងការ​ប្រឡង នោះ​វា​នឹងធ្វើ​ឲ្យ​បំណាច់​ឆ្នាំ​នៃ​ការសិក្សា​របស់​អ្នក កាន់​តែមាន​ប្រសិទ្ធភាព និង​ក្លាយជា​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់ ។​

៦. ធ្វើ​ឲ្យ​មាន​អាទិភាព​៖ ជា​រឿង​សំខាន់​ណាស់ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា គួរតែ​លេង​ហ្វេ​ស​ប៊ុ​ក ឬ ធ្វើ​លំ​ហាត់​សាលា ? ជាមួយ​ចំណុច​នេះ អ្នក​ត្រូវតែ ធ្វើ​តារាង​ពេលវេលា សម្រាប់​ផែនការ​ខាងមុខ ដោយ​ត្រូវ​គិត​លើ​ចំណុច​មាន​សារៈសំខាន់ និង​ជា​អាទិភាព មុននឹង​គិត​លើ​អ្វី​ផ្សេងទៀត ។​៧. ធ្វើការ​កត់ត្រា នៅ​សាលារៀន ៖ នៅពេលដែល​គ្រូ​និយាយ មិន​ឈប់​សោះ វា​នឹងធ្វើ​ឲ្យ​អ្នក​មិន​ចងចាំ​នូវ​អ្វីដែល​គាត់​បាន​និយាយ ដូច្នេះ អ្នក​ត្រូវតែ​ធ្វើការ​កត់ត្រា​ទុក នូវ​ពាក្យសម្តី​របស់គាត់ ។

បើសិនជា​មិន​យល់​ត្រង់​ណាមួយ អ្នក​អាច​សួរ​គាត់ បន្ទាប់ពី​ចេញទៅ​ផ្ទះ ។​៨.​ការ​សេពគប់​មិត្តភក្តិ ៖ នៅពេលដែល​អ្នក​សេពគប់​មិត្តភក្តិ មិនបាន​ត្រឹមត្រូវ​នោះ វា​នឹងធ្វើ​ឲ្យ​ការសិក្សា​របស់​អ្នក​ធ្លាក់ចុះ និង​ប្រឈម​បញ្ហា​ផ្សេងៗ ដោយ​គ្រាន់តែ​ឲ្យ​គេ​គិតថា​យើង​ជា​សិស្ស​ល្អ​បាន​ហើយ និង​ប្រាប់​គេ​ថា យើង​ចង់​សិក្សា ច្រើនជាង​ការដើរ​លេង វា​នឹងធ្វើ​ឲ្យ​អ្នក​ប្រសើរឡើង ។​​បើសិនជា​អ្នក​អាចអនុវត្ត​ន៍​នូវ​ចំណុច​ខាងលើ នោះ​អ្នក​នឹងមាន​ខ្សែជីវិត​ដ៏​ស្រស់ថ្លា ដោយសារ​លទ្ធផល​សិក្សា​ល្អ ដ៏​លំបាក​របស់​អ្នក​នៅក្នុង​ថ្នាក់ ៕