​ក្មេង​២​នាក់​ត្រូវបាន​សម្លាប់​ក្នុងចំណោម​ពលករ​ខ្មែរ​៨៦​នាក់​ដែល​ថៃ​ចាប់​ឃុំ​ក្នុងផ្ទះ​ក្នុង​ទទូច​សុំអោយ​ស​ង្គោះ​ជីវិត​ ​សមុទ្ទ​ប្រា​កាន​. ថៃ​

0


កម្ពូជា ថៃ ក្មេង​២​នាក់​ត្រូវ​សម្លាប់ ក្នុងចំណោម​ពលករ​ខ្មែរ​៨៦​នាក់​ដែល​មេខ្យល់​ចាប់​ឃុំ​នៅក្នុង​ផ្ទះ នៅ​ចំនុច​បាង​ណា​ម ខេត្ត​សមុទ្ទ​ប្រា​កាន ប្រទេស​ថៃ នេះ​បើតាម​ការ​អោយដឹង ពី​ពលករ​ម្នាក់​ដែល​លួច​ហៅ​ទូ​ស័ព្ទ​ពី​ក្នុង​បន្ទប់ទឹក​ទាំង​អួលដើមករ​ប្រាប់​អ្នក​សារ​ពត៍​មាន​កាល​ព្រឹក​ថ្ងៃទី​: ០៨ វិច្ឆិការ ២០១៤​សុំអោយ​ជួយសង្គ្រោះ​ពួកគេ​។​photo1
ពលករ​រងគ្រោះ​មានឈ្មោះ ចាន់ ធី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ភ្នំ​ជៀល ឃុំ​ភ្នំ​ជៀល ស្រុក សំ​រោងទង​ខេត្តកំពង់ឆ្នាំង​បាន​ប្រើ​ទូរស័ព្ទ បូក​៦៦ ៩១១ ៧២៨ ៦៩១ ហៅ​មក​សុំអោយ​អ្នក​សា​រព​ត័​មាន ដែល​ខ្លួន​បាន​លាក់ទុក​ក្នុង​បន្ទប់ទឹក ខ​ណះ​មេខ្យល់​ដកហូត​សមភារ​ក្នុង​ខ្លួន​ទាំងអស់​។​
ពលករ​រងគ្រោះ​ប្រាប់​អោយដឹងទៀតថា​: ក្នុងចំណោម​ជនរងគ្រោះ​ទាំង​៨៦​នាក់ ត្រូវបាន​មេខ្យល់​ចាប់​សម្រាត​សំ​ម្លៀ​ក​បំពាក់​ទាំង​ក្មេង​ទាំងចាស់ មិន​ថា​ប្រុស​ឬ​ស្ត្រី ប្រមាណ​ជាង​១០​ថ្ងៃ ព្រមទាំង​សម្លាប់​ក្មេង​២​នាក់​អាយុប្រមាណ ៦​ទៅ​៨​ឆ្នាំ​ខណ​:​ពួក​យំទា​បាយ ហើយ​ត្រូវ​មេខ្យល់​ទាត់​ធាក់ ប៉ះ​និង​ជញ្ជាំង​។​photo2
ក្នុង​សម្ដី​ពលករ​រងគ្រោះ​តាម​ទូរស័ព្ទ​ដែល​លួច​ហៅ​ចេញពី​បន្ទប់ទឹក ទទូច​សុំអោយ​អាជ្ញាធរ ថៃ​ឬ​កម្ពុជា​អោយជួយ​សង្គ្រោះ​ជីវិត​ពួកគេ​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នោះ​។​ហេតុការណ៍​​នេះ​ត្រូវបាន​អ្នក​សារ​ព​ត័​មាន​រាយការណ៍​ជូន​សម​ត្ត​កិច្ច​ដើម្បី​ស្រាវជ្រាវ​សង្គ្រោះបន្ទាន់ ហើយ​មិនទាន់​ដឹង​ច្បាស់​ថា​ជា​រឿង​ពិត​ឬ​មិន​ពឹត​នោះទេ​៕​ដោយ​: ឃិន គ​ន្ធា​