​សង្រ័យ​ទិញ​ប្រេងសាំង​មកចាក់​ចង្កៀង​ច្រឡំ​ថា​ប្រេងកាត​ផ្ទុះ​ឆេះ​រលាក​មួយ​កំណាត់​ខ្លួននិង​ឆេះ​ខូច​ភ្នែក​ស្តាំ​ម្ខាង​ទៀត​

0

​កំពង់ឆ្នាំង​៖ ស្ត្រី​មានកូន​ខ្ចី​ម្នាក់​បាន​រងរបួស​រលា​ភ្លើង​មួយ​កំណាត់​ត្រឹម​ចង្កេះ​ចុះមក​ក្រោម និង​បាន​របួស​​ខូច​ភ្នែក​ស្តាំ​ម្ខាង នៅពេល​ទិញ​ប្រេងកាត​(​សង្ស័យថា​ប្រេងសាំង​)​ទៅ​ចាក់​ចង្កៀង​កំពុង​ឆេះ បណ្តាលអោយ​ផ្ទុះ​ឆាបឆេះរ​លាកខ្លួន​ធ្ងន់ធ្ងរ​តែម្តង​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង

៧​និង​៤៥​នាទី​យប់ ថ្ងៃទី​០៦ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៤​នៅក្នុង​លំនៅដ្ឋាន​ក្នុងភូមិ​អណ្តូង​រនុក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ។ ​ ​បុរស​ជា​ប្តី​ឈ្មោះ យឺន បុរី អាយ​៣១​ឆ្នាំ បាន​និយាយ​អោយដឹងថា​៖​ស្ត្រី​រងគ្រោះ​ជា ប្រព​ន្ឋ​គាត់​មានឈ្មោះ មាស ពីង អាយុ​៣៥​ឆ្នាំ ពួកគាត់​មានកូន​៤​នាក់ ក្នុងនោះ កូនស្រី​តូច​មាន​អាយុ​២​ខែ​ប៉ុណ្ណោះ​។​DSC08288

មុន​​ពេល​កើតហេតុ​អគ្គីសនី​បាន​ដាច់​គាត់​បាន​អុជចង្កៀង​ប​ភ្លឺ​ពេល​ប្រេង​ចង្កៀង​ជិត​អស់ ប្រព​ន្ឋ​គាត់​បាន​ទៅ​ទិញ​ប្រេងកាត​យកមក​ចាក់​ចូល​ចង្កៀង​ដែល​កំពុង​ឆេះ​មិនបាន​ពន្លត់​នោះទេ ពេលនោះ​គ្រាន់តែ​ផ្អៀង​ដបប្រេង​ចាក់​ចូល​ចង្កៀង​ក៏​ស្រាប់តែ​ផ្ទុះ​ឆាបឆេះ​ឡើង​តែម្តង បណ្តាលអោយ​ឆេះរ​លាកខ្លួន​ប្រព​ន្ឋ​គាត់​មួយ​កំណាត់​ខ្លួន​ចុះក្រោម​យ៉ាងធ្ងន់ធ្ងរ និង​បាន​ឆាប​ដល់​ភ្នែក​ម្ខាង​ទៀតផង​។​​ក្រោយ​កើតហេតុ​គាត់​បាន​ដឹក​ប្រព​ន្ឋ​គាត់​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ក្រោយពី​បាន​ព្យាបា ល​របួស​៣​ថ្ងៃ​រួចមក​មុខរបួស​រលាក​ភ្លើង​បាន​ធូរស្រាល​បន្តិច ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​វិឆ្ឆិកា​នេះ ភ្នែក​ខាងស្តាំ​របស់​ប្រព​ន្ឋ​គាត់​បាន​ហូរ​ខ្ទុះ ដែល​គាត់​គិតថា​ភ្នែក​នេះ​ពិតជា​ងងឹត​ហើយ​។​​DSC08295

បុរស​ជា​ប្តី​បាន​អោយដឹងទៀតថា​៖​គាត់​បាន​សង្ស័យថា​អ្នកលក់​ប្រេងកាត​ច្រឡំ​លក់​ប្រេងសាំង​អោយ តែ​អ្នកលក់​ទើប​ប្រពន្ធ​គាត់​រងគ្រោះ​បែបនេះ តែ​អ្នកលក់​ប្រេង​បាន​អះអាងថា ប្រេង​នោះ ជា​ប្រង​កាត​ទេ ហើយ​គាត់​ក៏​មិនអាច​តវ៉ា​ជាមួយ​គេ​បានឡើយ​។​​DSC08291

​ក្រុមគ្រួសារ​ជនរងគ្រោះ​អោយដឹងថា​៖​ជនរងគ្រោះ​ជា​គ្រួសារ​ក្រីក្រ បុរស​ជា​ប្តី​ក្នុង​ពេលនេះ​គាត់​មិនបាន​ប្រកប​រប​អ្វី​ទេ​ព្រោះតែ​នៅ​កំដរ​ប្រព​ន្ឋ​មាន​របួស​និង​មានកូន​ខ្ចី​២​ខែ​ទៀត ចំណែក​កូន​៣​នាក់​ទៀត​កំពុង​ផ្ញើ​ជាមួយ​ញាតិមិត្ត​ក្នុងភូមិ មិនតែប៉ុណ្ណោះ​ឥឡូវនេះ​ប្រពន្ធ​គាត់​ត្រូវ​ពិការភ្នែក​មួយ​ជំ​ហៀ​ង​ទៅទៀត គឺ​ទុ​ក្ឋ​ថែម​លើ​ទុក្ខ ព្រោះតែ​គ្មាន​ប្រាក់​ហូបចុក​និង​ទ្រាំទ្រ​ក្នុងការ​ព្យាបាល​៕