​គ្រោះថ្នាក់​ចរាចរ​ណ៏​កើនឡើង​ក្នុង​រយៈ​៥​ថ្ងៃ​ចាប់​ពីថ្ងៃ​ពិធីបុណ្យ​អ៊ុំ​ទូក​

0

ខេត្តស្វាយរៀង  ក្នុង​រយះ​៥​ថ្ងៃ​នៃ​ពិធីបុណ្យ អ៊ុំ​ទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ ក្នុង​ខេត្តស្វាយរៀង​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​០៦​ករណី​ខេត្តស្វាយរៀង​:​យ៉ាងហោចណាស់​ក្នុង​ខេត្តស្វាយ​រៀង​អំឡុងពេល​ពិធីបុណ្យ អ៊ុំ​ទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ ក្នង​រយះពេល​៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៤​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​គួរ​d1ឲ្យ​កត់សំគាល់​។​បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​ចំនួន​០៦​លើក​មាន​មនុស្ស​រងគ្រោះ​សរុប​ចំនួន​១២​នាក់​ស្រី​០៤​នាក់ មាន​មនុស្សរ​រង​បួស​ធ្ងន់ ចំនួន​០៦​នាក់ ស្រី​០២​នាក់ និង​រងរបួស​ស្រាល​ចំនួន​០៦​នាក់ ស្រី​០២​នាក់ ក្នុងចំណោម​ម៉ូតូ​០៦​គ្រឿង​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​០៥​នាក់​។​d2

របាយការណ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖​សម្ភារ​មធ្យោបាយ​ដែល​ខូចខាត​សរុប​ចំនួន​០៧​គ្រឿង​:​មាន​ម៉ូតូ​ចំនួន​០៦​គ្រឿង​ខូចខាត​ធ្ងន់​ចំនួន​០៤​គ្រឿង និង រថយន្ត​ធំ​ចំនួន​០១​គ្រឿង​ខូចខាត​ធ្ងន់​។​ចំណែកឯ​ស្រុក​ក្រុង​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន ក្រុង​ស្វាយរៀង​០៣​ករណី ក្រុង​បាវិត​០១​ករណី និង ស្រុក​កំពង់រោទិ៍​០២​ករណី​។​មូលហេតុ​បណ្តាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ស្រវឹងស្រា​០១​ករណី ថ្វី​ប្រហែស​០៣​ករណី មិន​គោរព​សិទ្ធិ​អាទិភាព​០១​ករណី និង បត់​ឆ្វេង​០១​ករណី​។​d3

សូមបញ្ជាក់ថា​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បណ្ដាលមកពី​អ្នកបើកបរ​មិន​គោរព​ច្បាប់​ខ្លួនឯង​ម្យ៉ាងវិញទៀត​ការ​រឹតបន្តឹង​ពុំមាន​ប្រសិទ្ធភាព​ព្រោះ​ច្រើន​មន្ត្រីរាជការ​ជា​ប៉ូលិស​ទា​ហ៊ាន​កងរាជអាវុធហត្ថ​និង​មាន​អ្នកធំ​ចេញមុខ​ការពារ​នូវពេល​មាន​បញ្ហា​ម្ដងៗ​ទង្វើ​ទាំងនេះហើយ​ទើប​ច្បាប់​ចរាចរ​ណ៏​ពុំមាន​ប្រសិទ្ធភាព​ហើយ​ការ​រឹតបន្តឹង​ច្បាប់​ច​រារ​ណ៏​ក្នុង​១​ស​ប្ដា​តែ​២​ថ្ងៃ​ហើយ​ក្នុង​១​ថ្ងៃ​ប្រហែល​២​ម៉ោង​។​