​​ស្ត្រី​រងគ្រោះ​ដោយ​រលាកភ្លើង​ចង្កៀងរ​បួស​ធ្ងន់ធ្ងរ​និង​ងងឹតភ្នែក​ម្ខាង​បានទទួលរបស់​អំណោយ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖ ស្ត្រី​កូនខ្ចី​អាយុ​២​ខែ​ដែល​បាន​រងគ្រោះ​ដោយ​ការ​រលាកភ្លើង​ធ្ងន់ធ្ងរ​និង​បណ្តាលអោយ​ងងឹតភ្នែក​ស្តាំ​ម្ខាង​ផង​នោះ​ដែល​កំពុង​សម្រាក​ព្យាបាល ក្ន​នៅ​ង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ បានទទួល​អំណោយ​មួយចំនួន​របស់​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​។​DSC00954
​សូមបញ្ជាក់ថា​៖​ស្ត្រី​រងគ្រោះ​មានឈ្មោះ មាស ពីង អាយុ​៣៥​ឆ្នាំ នាង​មានកូន​៤​នាក់ តែ​កូនតូច​ម្នាក់​ទើប​អាយុ​២​ខែ​មាន​ប្តី​ឈ្មោះ យឺន បុរី អាយ​៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ​អណ្តូង​រនុក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នាង​បាន​រងគ្រោះ​ដោយ​ការ​រលាកភ្លើង​ធ្ងន់ធ្ងរ​កាលពី​យប់​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈដែល​ទិញ​ប្រេងកាត​ទៅ​ចាក់​ចង្កៀង​កំពុង​ឆេះ បណ្តាលអោយ​ផ្ទុះ​ឆាបឆេះ​ខ្លួន​តែម្តង​។​DSC00946
​ ​លោក ប្រាក់ សោ​ភ​ណ្ឌ័ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថាៈ ក្រោយពី​ឃើញ​កាសែត​ក្នុង​ចេញផ្សាយ​រៀបរាប់​ពី​ទុក្ខលំបាក​របស់​ស្ត្រី​រងគ្រោះ​ដែល​បាន​រង​ការ រលាកភ្លើង​មួយ​កំណាត់​ខ្លួន បណ្តាលអោយ​ង​ងិ​ត​ភ្នែក​មួយ​ជំ​ហៀ​ង​និង​របួស​ធ្ងន់ធ្ងរ​មក ថែមទាំង​ស្ត្រី​រូបនោះ​មានកូន​៤​នាក់​ក្នុងបន្ទុក និង​មាន​កូនតូច​អាយុ​ទើបតែ​២​ខែ​ទៀត​នោះ​ទាស់​គ្មាន ទឹកដោះ​អោយ​កូនបៅ រួមទាំង​កំពុង​ជួប​ការខ្វះខាត និង​ក្រោយ​បាន​សុំ​យោបល់​ពី​លោក​ប្រធាន​គណកម្មាធិការ​សាខា​កាក បាទ​ក្រហម​ខេត្ត លោក​និង​សហការី​បាន​នាំយក​អំណោយ​មក​ផ្តល់ជូន​ស្ត្រី​រងគ្រោះ​ដល់​មន្ទីរពេទ្យ​តែម្តង​។DSC00955
​ ​លោក​បាន​បញ្ជាក់ថាៈ អំណោយ​ទាំងនេះ​ជា​របស់​សាខា​កាកបាទក្រហម​ខេត្ត ផ្តល់ជូន​ស្ត្រីរ​គ្រោះ​​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ហើយ​ពេល​លោក​មក​ពិនិត្យ​ដោយផ្ទាល់​ភ្នែក​នោះ​គឺ​រិត​តែ​គួរអោយ​អាណិត​ស្ត្រី​រងគ្រោះ​យ៉ាងខ្លាំង​ថែម​ទៀតផង​។​អំណោយ​ដែល​បាន​ផ្តល់ជូន​ស្ត្រី​រងគ្រោះ​នេះ​រួមមាន​៖​ម្សៅ​ទឹកដោះគោ​ឌុយ​ម៉ិច ៤​កំប៉ុង​ដប​បំបៅ​ទឹកដោះគោ​ចំនួន​២ ទឹក​សុ​ទ្ឋ​លី​យ៉ុង សម្រាប់​លាយ​ម្សៅ​ទឹកដោះគោ​៦​ដប​ធំ ម្សៅ​លាប​ខ្លួន​កូនក្មេង​១​ដប កន្សែងពោះគោ​១ ខោ អាវ ស្រោមដៃ និង​មួក កូនក្មេង​មួយ​កំ​ប្លេ អង្ករ​២៥​គីឡូក្រាម និង​ឃី​ត​មួយ កញ្ចប់​រួមមាន​ក្រមា​១ សា​រ៉ុង​១ ភួយ​១ និង​មុង​១​។ ប៉ុន្តែ​អំ​ណោ យ​ទាំងនេះ​គ្រាន់តែ​អាចជួយ​ដោះស្រាយ​ការលំបាក​បាន​មួយ​រយះពេល​ខ្លី​តែប៉ុណ្ណោះ ហេតុនេះ​សំណូមពរ​សប្បុរសជន​មេត្តាជួយ​ឧបត្ថម្ភ​បន្តទៀត​។​
​ ​ក្រោយពី​បានទទួល​អំណោយ​ស្ត្រី​រងគ្រោះ និង​ប្តី​មាន​សេចក្តី​រីករាយ​ត្រេកអរ​ជាខ្លាំង​ព្រមទាំង​បាន​​លើកដៃ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សាខា​កា​បាទ​ក្រហម​ខេត្ត និង​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​​ដែល​បាន​យកចិត្តទុកដាក់​ដល់​គ្រួសារ​គាត់​ដែល​កំពុង​រងគ្រោះ និង​សូមអោយ​សប្បុរជន ដែលមាន​សប្បុរ ធម៌ ជួបតែ​សេចក្តីសុខ​គ្រប់ប្រការ​៕