ចេញពី​ស៊ីការ​បែកគំនិត​ជិះ​ម៉ូតូ​ឆក់​ទូរ​សព្ទ័​គេ​មិនបាច​សំរេច​ផ្តួល​ម៉ូតូ​រត់​ចូល​រោងចក្រ ត្រូវ​ក្រុម​សន្តិសុខ​ប្រគល់​អោយ​កម្លាំង​កងរាជអាវុធហត្ថ​

ភ្នំពេញ ៖ យុវជន​ពីរ​នាក់​បែកគំនិត​ជិះ​ម៉ូតូ​ឆក់យក​ទូរ​សព្ទ័​ដៃ​ម៉ាក សាំ​សុង​កាឡាក់ស៊ី ខណៈ​ដែល​ប្រពន្ធ​លើក​និយាយ​ពេល​ជិះ​ម៉ូតូ​ជាមួយ​និង​ប្តី​

មិន​បាន​សម្រេច រួច​ព្យាយាម​ជិះ​ម៉ូតូ​រត់​ត្រូវ​ម្ចាស់​គេ​ជិះ​ដេញទាន់​ដល់​មុខ​រោងចក្រ សួន​ឧស្សាហកម្ម កាណាឌីយ៉ា ក៏​ផ្លួល​ម៉ូតូ​រត់​ចូល​ក្នុង​រោងចក្រ ក៏​ត្រូវ​បាន​សន្តិសុខ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​នៅ​ចំណុច​មុខ​សួន​ឧទ្យាន កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវវេង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​ជន សង្ស័យ​ជា​ចោរឆក់​ទូរ​សព្ទ័​ដៃ​នេះ​គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន ពណ៌​ទឹកក្រូច​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AR-7534 ជិះ​គ្នា​ពីរ​នាក់​ដែល​ទើបតែ​ចេញ​មកពី​ស៊ីការ​គេ ហើយ​ក៏​បែកគំនិត​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​សំភារៈ​អ្នកដំណើរ​។ ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​តាមផ្លូ​វវេងស្រេង ខ​ណះ​នោះ​ស្រាប់តែ​ប្រទះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉តូ​ម៉ាក​ហុងដា​វេវ ពាក់​ស្លាក​លេខ 1BD-4012 ជិះ​នៅ​ពី​មុខ​ម៉ូតូ​ជនសង្ស័យ ហើយ​ជនសង្ស័យ​ទាំងពីរ​ក៏​បាន​ជិះ​ម៉ូតូ​តាម ពីក្រោយ​ម៉ូតូ​ប្តី​ប្រពន្ធ​នោះ​។​ស្របពេល​នោះ​ប្រពន្ធ​ជនរងគ្រោះ​ក៏​លើក ទូរ​សព្ទ័​និយាយ​ហើយ​ជនសង្ស័យ​ទាំងពីរ​ក៏​ជិះ​ទៅ​ឆក់​យក​ទូរ​សព្ទ័​នោះ​បាន​ហើយ ជិះ​គេចខ្លួន​ប៉ុន្តែ​ត្រូវបាន​ជនរងគ្រោះ​ដេញតាម​ហើយ​ស្រែក​ឱ្យ​គេ​ជួយ​ឃើញ ដូច្នេះ​ជនសង្ស័យ​ភ័យ​ក៏​ផ្តួល​ម៉ូតូ​រត់​ចូល​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​តែ ត្រូវបាន​សន្តិសុខ​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង ។ បន្ទាប់ពី​កើតហេតុ សន្តិសុខ​មិន​ប្រគល់​ជនសង្ស័យ​ពីរ​នាក់​ខាងលើ​នេះ​ទៅឲ្យ​សមត្ថកិច្ច​ទេ​ព្រោះ​ខ្លាច​លោក​មេ​ប៉ុស្តិ៍ ម៉ម ហោ មិន​អាច​ធ្វើការ​បាន​ក៏​ប្រគល់​ឱ្យ​កងរាជអាវុធហត្ថ​យក​ទៅ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​រីឯ​ទូរស័ព្ទ​ត្រូវបាន​ប្រគល់ឱ្យ​ម្ចាស់​វិញ​ផងដែរ​។​
​ទាក់ទិន​និង​ករណី​ខាងលើ​នេះ​ដោយសារ​ជនរងគ្រោះ​ដេញទាន់​ចោរឆក់​ខាងលើនេះ​បាន​ដោយ​ខ្លួនឯង​កុំ​អី​មិន​ដឹង​ថា​សមត្ថកិច្ច​អាច​ចាប់​បាន​ក្រុម​ដែល​ធ្វើ​សកម្មភាព​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​បាន​ដែរ​ឬក៏​យ៉ាងណា​នោះ​ទេ យ៉ាងណាមិញ​ប្រជាពលរដ្ឋ​ក៏​បាន​រិះគន់​យ៉ាង​ចំៗ​ចំពោះ​លោក​មេ​ប៉ុស្ដិ៍ ម៉ម ហោ ហាក់ដូចជា​អសមត្ថភាព​ក្នុង​បង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ​ដែល​តែងតែ​កើតមានឡើង​ក្នុង​មូលដ្ឋាន​របស់​លោក​គ្រប់គ្រង ដូច​ជា​តាម​បណ្ដោយ​ផ្លូវ​វែង​ស្រេង​ជាដើម​៕

11-03-2