Arsenal ​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្លាល់ខ្លួន​ជាមួយ Morata

​ក្លិប​កាំភ្លើង​ធំ​ Arsenal ​កំពុង​ត្រូវបាន​គេ​មើលឃើញ​ថា​ ​ជិត​ឈានដល់​កិច្ចព្រមព្រៀង​ដើម្បី​នាំយក​ខ្សែប្រយុទ្ធ អាល់​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ​

របស់​អធិរាជ​ស Real Madrid ​មកកាន់​ទឹកដី អេ​មី​រ៉េត ស្តេ​ឌៀ​ម (Emirates Stadium) ​ហើយ​ ​។​


​ខ្សែប្រយុទ្ធ​យុវជន​អេ​ស្ប៉ាញ​វ័យ​ ២១ ​ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​ ៣ ​គ្រាប់​ក្នុង​ក្របខណ្ឌ La Liga  ​នៅ​រដូវ​កាល​នេះ ហើយ​រូបគេ​ក៏​ធ្លាប់​មាន​ការទាក់ទង​ជាមួយ​ការផ្លាស់​ទៅ Arsenal  ​កាល​ពី​រដូវក្តៅ​មុន​ផងដែរ​ ​។​


​យោង​តាម​គេហទំព័រ The Metro ​បានបញ្ជាក់​ថា​ Arsenal ​បាន​ព្រមព្រៀង​លើ​លក្ខ័ណ​ផ្លាល់ខ្លួន​ជាមួយ Morata ​រួចរាល់​ហើយ​ហើយ​ពួកគេ​នៅតែ​ពិភាក្សា​ជាមួយ​ក្លិប Real Madrid ​ប៉ុណ្ណោះ​ ៕

alvaro-morata