​សិក្ខាសាលា​ស្តីពី​ជំនួយ​ផ្នែក​ច្បាប់​ប្រចាំ​តំបន់​លើ​សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ​

0


​សៀមរាប សិក្ខាសាលា​ស្តីពី​ជំនួយ​ផ្នែក​ច្បាប់​ប្រចាំ​តំបន់​លើ​សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ (Arms Trade Treaty) នឹងត្រូវ​រៀបចំឡើង​រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃទី​១៨​ដល់ទី​១៩​ខែវិច្ឆិកា នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប​។ សិក្ខាសាលា​នេះ ត្រូវបាន​ប្រទេស​កម្ពុជា​រៀបចំឡើង​ដោយមាន​ការសហការ​ជាមួយ​មជ្ឈមណ្ឌល​ប្រចាំ​តំបន់ របស់​DSC_0630

អង្គការសហប្រជាជាតិ​ដើម្បី​សន្តិភាព និង​ការដាក់​អាវុធ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (UNRCPD) ។ ជា​សិក្ខាសាលា ដែល​រៀបចំឡើង​ក្នុង​បំណង​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​និង​បច្ចេកទេស​ដល់​ប្រទេសមួយ​ចំនួន​ដែល​កំពុង​ពិចារណា​អំពី​ផលប៉ះពាល់​ពី​ប្រយោជន៍ និង​នីតិវិធី​ដោយ​សញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ ជាពិសេស​ជួយ​តម្រង់ទិស​ប្រទេស​ទាំងនោះ សំដៅ​រក​ការចុះហត្ថលេខា និង​ការផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ទាំងនេះ​។​DSC_0620
​ប្រទេស​ហត្ថលេខី​ចំនួន​១៥ ដែល​រួមមាន​កម្ពុជា នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ មាន​ប្រទេស​អូស្ត្រាលី​,​បង់​ក្លា​ដេ​ស​,​ប្រុយ​ណេ​ដា​រុយ​ស្សា​ឡឹម​,​ជប៉ុន​,​ម៉ា​ឡា​ស៊ី​,​ម៉ុង​ហ្គោ​លី​,​ណេ​ប៉ាល់​,​ណូ​វែ​ល​ហ្សេ​ឡង់​,​ហ្វីលីពីន​សាធារណ​កូរ៉េ​,​សឹង្ហ​បុរី​,​ថៃ និង​ប្រទេស​ទី​ម៉​រ​ខាងកើត​។ ប្រទេស​ទាំង​១៥​នេះ មិនទាន់មាន​ប្រទេស​ណាមួយ​ផ្តល់​សច្ចា​ប​ន័​នៅឡើយ ទៅលើ​សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ​។DSC_0623

ដោយឡែក ប្រទេស​ហត្ថលេខី​មួយចំនួន​មកពី​តំបន់​ប៉ាស៊ីហ្វិក នឹង​ប​ញ្ចូ​ន តំណាង​ម្នាក់​របស់​លេខាធិការដ្ឋាន​នៃ​ប្រទេស​ប្រជុំ​ដែន​កោះ​ប៉ាស៊ីហ្វិក ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​អន្តរជាតិ​នេះ​។ ប្រទេស​ទាំងនោះ​មានដូចជា​៖ Kiribati, Nauru, Palau, Samoa, Tuvalu និង​ប្រទេស​Vanautu​។​DSC_0628
​ប្រធានបទ​សំខាន់ៗ​ចំនួន​៥​នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​នៅក្នុង​សិក្ខា​សិលា​រយៈពេល​២​ថ្ងៃនោះ​រួមមាន ដំណើរ​ឆ្ពោះទៅរក​ការដាក់​ចូល​ជាធរ​មាននៃ​សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ បញ្ហា​ប្រឈម​ផ្នែក​ច្បាប់​កម្រិត​ថ្នាក់ជាតិ លទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែលមាន​ស្រាប់ ឧបករណ៍​សម្រាប់​អនុវត្តន៍​សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ និង​ឧបករណ៍ និង​គម្រូ​សម្រាប់​អនុវត្តន៍​សន្ធិសញ្ញា​ស្តីពី​ពានិជ្ជកម្ម​អាវុធ ។ អនុសញ្ញា​ស្តី​ពា​ណិ​ជ្ចក​ម្ម​អាវុធ (ATT) ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី​០២ ខែ មេសា ឆ្នាំ​២០១៣ នៅ​អង្គការសហប្រជាជាតិ នា​ក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក​។​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​នេះ​នៅ​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៣៕DSC_0629