គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​និង​១៨​នាក់​ទៀត​ត្រូវ​រងរបួស​ធ្ងន់​

0

​សៀមរាប : ជនរងគ្រោះ​ដែលមាន​ទាំង​មនុស្ស​តូចធំ​ទាំងប្រុស​ទាំងស្រី​និង​មានកូន​ងា​ផង​នោះ​សរុប​ចំនួន​១៨​នាក់​នេះ​ត្រូវ​ទទួលរង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​គ​ណះ​ពួកគាត់​ទើប​វិលត្រឡប់​មកពី​យក​កូន​ដែល​បាន​ព្យាបាល​ជម្ងឺ​នៅឯ​មន្ទីរពេទ្យ​កុមារ​ក្នុង​ក្រុង​សៀមរាប​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៤​។​

លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គោក​ចាស់​ឃុំ​ស្រ​ណា​ល​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​នៅ​ម៉ោង​អំឡុង​៤​ទៅ​៥​ល្ងាច​ក៏​ស្រាប់តែ​ពួកគាត់​ដែល​បាន​ជិះឡាន​ឈ្នួល​ម៉ាក​អ៊ី​សុ​យ សុ​យ នេះ​ដោយ​បើក​ផ្ទុយ​ទិស​គ្នា​ជាមួយ​រថយន្ត​បង្កហេតុ​ម៉ាក​កា​មា​រី​បា​ឡែ​ន​ដែលមាន​អ្នកបើក​តែម្នាក់ឯង​ក្នុង​ឡាន​នោះ​ដោយ​រថយន្ត​ឈ្នូ​ល​ដែល​ជនរងគ្រោះ​ទាំងអស់នេះ​បាន​ជិះ​ពី​ទិសខាងកើត​ទៅ​

លិច​គ​ណះ​ពេលដែល​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​បង្កហេតុ​បាន​បើក​យ៉ាង​លឿន​ដោយ​រថយន្ត​បង្កហេតុ​ខាងលើ​បែក​កង់​ផង​នោះ​ក៏បាន​រេ​ចង្កូត​មក​បុក​ជាមួយនិង​រថយន្ត​រង​គ្រោះ​យ៉ាង​ពេញទំហឹង​ទើប​ធ្វើ​ឲ្យ​អ្នកបើករថយន្ត​បង្កហេតុ​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​និង​បានធ្វើ​ឲ្យ​ជនរងគ្រោះ​ដែលមាន​ទាំង​មនុស្ស​តូចធំ​ទាំងប្រុស​ទាំងស្រី​និង​មានកូន​ងា​នេះ​ត្រូវ​ទទួលរង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​ពេញ​ផ្លូវ​តែម្តង​។​

ក្រោយ​កើតហេតុ​ភ្លាមៗ​នោះ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​បានធ្វើការ​ជួយសង្គ្រោះ​ជនរងគ្រោះ​ទាំងអស់នេះ​យកមក​កាន់​មន្ទីរ​ក្នុងស្រុក​ក្រឡាញ់​ភ្លាមៗ​ផងដែរ ៕ ដោយ លោក ខេង ខេមរា​ ​IMG_2151 IMG_2152 IMG_2153 IMG_2154 IMG_2155 IMG_2156 IMG_2157 IMG_2158 IMG_2160 IMG_2164