Mikel Arteta ​ជឿថា Arsenal ​នឹង​ឈ្នះ​នៅ​យប់​នេះ​

​ខ្សែបម្រើ​អន្តរជាតិ​អេ​ស្ប៉ាញ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal Mikel Arteta ​បាន​លើកឡើង​ថា​ ​ក្រុម​របស់​ខ្លួន មាន​ទំនុកចិត្ត​ថា​នឹង​អាច​ឈាន​ដល់​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខណ្ឌ Champions League ​។​

Arsenal ​បាន​ប្រកួត​ចាញ់ Bayern Munich ២-០ ​កាល​ពី​ជើង​ទី​ ១ ​នៅក្នុង​ទឹកដី​ខ្លួនឯង​ដូចនេះ​ពួកគេ​ត្រូវតែ រក​ឲ្យបាន​ ៣ ​គ្រាប់​វិញ​ទើប​អាច​ឡើងទៅ​វគ្គ​បន្តបាន​ ​។​ ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ Arsenal ​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ Bayern Munich ​ផង​ដែរ​ពេល​លេង​ក្រៅ​ផ្ទះ​នៅ​វគ្គ​ដូចគ្នា​នេះ​កាលពី​រដូវ​កាល​មុន​ ​។​

Arteta ​ប្រាប់​គេហទំព័រ​ PA ​ថា​ “​វា​ជា​ពេលវេលា​ដ៏​លំបាក​ប៉ុន្តែ​យើង​ប្រាកដជា​អាច​យកឈ្នះ​បាន​” ​។​
​គួរបញ្ជាក់​ថា​ ​សម្រាប់​ការប្រកួត​នៅ​យប់​នេះ Arsenal ​នឹង​ត្រូវ​អវត្តមាន​អ្នកចាំទី​ដៃ​ទី​ ១ Wojciech Szczesny  ​ដោយសារ​តែ​គេ​ទទួលបាន​កាត​ក្រហម​កាល​ពី​ការប្រកួត​ជើង​ទី​ ១ ​ជាមួយគ្នា​នោះ​ខ្សែការពារ​ឆ្វេង Kieran Gibbs  ​ក៏​មិន​ទាន់​ជា​ពីរ​បួស​ផងដែរ​ ៕

Mikel-Arteta