Sergio Ramos ​អវត្តមាន​សម្រាប់ Real Madrid ​ក្នុងការ​ប្រកួត​ជា​មួយ Malaga

​ខ្សែការពារ​កណ្តាល Sergio Ramos ​នឹង​ត្រូវ​អវត្តមាន​សម្រាប់​ក្លិប​អធិរាជ​ស Real Madrid  ​សម្រាប់​ការប្រកួត ជាមួយ Malaga ​ក្នុង​ក្រប​ខណ្ឌ​អេ​ស្ប៉ាញ La Liga ​នៅ​សប្តាហ៍​ក្រោយ​ ​។​

​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ាញ​រូបនេះ​បាន​ទទួលកាត​លឿង​នៅពេល Real Madrid ​ប្រកួត​ឈ្នះ Levante   ៣-០  ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ជា​ហេតុ​ធ្វើឲ្យ​រូបគេ​បានទ​ទួលកាត​លឿង​ចំនួន​២​ប្រកួត​ជាប់​គ្នា​ហើយ​ការទទួលកាត​នេះ​ធ្វើឲ្យ គេ​ត្រូវ​ផ្អាក​មិនឲ្យ​ចូល​លេង​១​ប្រកួត​ ​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ​ ​ខ្សែការពារ​ពីររូប​ផ្សេងទៀត​គឺ Pepe ​និង Raphael Varane ​ត្រូវបាន​គេ​រំពឹង ទុក​ថា​ ​នឹង​ចាប់​ដៃគូ​គ្នា​សម្រាប់​ប្រព័ន្ធ​ការពារ​របស់ Real Madrid ​។​
​គួរបញ្ជាក់​ថា Ramos ​នឹង​អាច​ចូល​លេង​បាន​វិញ​សម្រាប់​ការប្រកួត El Clasico ​ជាមួយ​ក្លិប​អ្នក​មាន​បុណ្យ Barcelona ​នៅ​ថ្ងៃ​ទី​ ២៣ ​ខែ​មិនា​ខាងមុខនេះ​ ៕
Sergio Ramos