​ពិធី​ប្រកាស​ដំឡើង​ឋានន្តរ​ស​ក្កិ​និង​ប្រគល់​ភារៈកិច្ច​ថ្នាក់​ផ្នែក​ព​ន្ឋ​នាគារ​ខេត្តកំពង់ធំ

0

​ ​
កំពង់ធំៈ ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រី​ព​ន្ឋ​នាគារ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ បំពេញភារៈកិច្ច​ការងា​រ ត្រូវបាន​ក្រសួងមហាផ្ទៃ​ឆ្លើយតប​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​នៃ​ព​ន្ឋ​នាគារ ខេត្តកំពង់ធំ និង​មាន​ទំនុកចិត្ត បាន​ដំឡើង​ឋានន្តរ​ស​ក្កិ និង​ប្រគល់​តួរ​នាទី​ភារៈកិច្ច ដែល​ត្រូវបាន​ចាត់​ធ្វើឡើង​នៅក្នុង​ព​ន្ឋ​នាគារ​ខេត្តកំពង់ធំ កាលពី​រសៀល​ថ្ងៃទី ២២ ខែ វិឆ្ឆិកា ឆ្នាំ ២០១៤​។​Image10
​ពិធី​ប្រកាស់​ដំឡើង​ឋានន្តរ​ស​ក្កិ​ត្រូវបាន​ចូលរួម​ពី​សំណាក់ ឯ​ឧ​ក្ត​ម គឹម សារិន អគ្គនាយករង នៃ​ព​ន្ឋ​នាគារ និង​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ ព្រមទាំង​មន្ត្រី​នៃ​ព​ន្ឋ​នាគារ​ ចូលរួម​ជាច្រើន​នាក់​លោក ឆ​វ័​ន្ត ប្រធាន​ព​ន្ឋ​នាគារ ខេត្តកំពង់ធំ សម្តែង​នូវ​ការ អបអរសាទរ ចំពោះ​លោក លោកស្រី​បាន​ត្រូវបាន អាន​របាយ​បាយ​ការណ៍​ស្តី សកម្មភាព​ ក្នុង​ព​ន្ឋ​នាគារ​ខេត្តកំពង់ធំ ដែលមាន​មន្ត្រី​សរុប ចំនួន ៤៧​នាក់​ស្រី​៧​នាក់ ជន​ជាប់ឃុំ​៣៩៤​នាក់ ស្រី​៤១​នាក់ ជន​ត្រូវ​ចោទ​១០០​នាក់ ពិរុទ្ធជន​ចំនួន​១០៨​នាក់​ស្រី​១០​នាក់ ទណ្ឌិត ១៦៨​នាក់ ស្រី​១៧​នាក់ ព​ន្ឋ​នាគារ​នេះ​ស្ថិតនៅក្នុង​ភូមិប​ល្ល័​ង្គ​កើត សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​មាន​ផ្ទៃដី​១៣៥៥៦​ម​។Image1
​លោក សាយ ណូ​រ៉ា ព្រះរាជា​អាជ្ញា​រង​បាន​ផ្តាំផ្ញើរ ណែនាំ​ឲ្យ​មន្ត្រី​ព​ន្ឋ​នាគារ​ទាំងអស់ រឹតបន្តឹង​ការយកចិត្តទុកដាក់ ចំពោះ​តួនាទី​ភារៈកិច្ច ក្នុង​កិច្ចការពារ​ជន​ជាប់ឃុំ និង​ការទំនាក់ទំនង​ស​ម្ព័​ន្ឋ​ភាព​ជាមួយ​ជន​ជាប់ឃុំ កុំ​ឲ្យ​មាន​ភាពស្និទ្ធស្នាល​ហួសហេតុ​ពេក ដែលជា​សញ្ញា​អន្តរាយ​របស់​សុ​វត្តិភាព​អាយុជីវិត និង​អាយុ​ការងារ ដោយសារតែ​ព​ន្ឋ​នាគារ​គឺជា​កន្លែង​កែប្រែ​មនុស្ស​ប្រព្រឹត្ត​អំពើអាក្រក់​ទៅជា​មនុស្ស​ល្អ សម្រាប់​រស់នៅ​ក្នុងសង្គម និង​សូម​កុំភ្លេចថា​ជន​ដែល​ត្រូវ​ជាប់ឃុំ​ទាំងអស់ គឺ​សុទ្ធតែជា​ជន​ដែលមាន​ទំនាស់​និង​ច្បាប់ ចំណែក​ការប្រើប្រាស់​ទូរស័ព្ទ​រប​ស់ជន​ជាប់ឃុំ ត្រូវ​ដកហូត​សិទ្ធ​ឬ​អនុញ្ញាតិ​តែ​ការចាំបាច់ ដោយមាន​មន្ត្រី​ឃ្លាំមើល ព្រោះ​ជន​ជាប់ឃុំ​អាច​និង​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ព​ន្ឋ​នាគារ​បញ្ជា​ត​មក​មនុស្ស​ខាងក្រៅ​ធ្វើ​សកម្មភាព​។Image10
​ឯកឧត្តម គឹម សារិន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន បាន​មានប្រសាសន៍​ណែនាំ​ឲ្យ​មន្ត្រី​អនុរក្ស​ព​ន្ឋ​នាគារ ត្រូវតែមាន​ភាពស្មោះត្រង់ និង​យកចិត្តទុកដាក់ ព្រោះ​វា​ជា​រឿង​មួយ​ដែល​ទទួល​ភារៈកិច្ច​ធ្ងន់ធ្ងរ​ណាស់ ដែល​ខុសពី​ការមើល​គោ​មើល​ក្របី ដោយសារតែ​ទណ្ឌិត​ខ្លះ​មានចំណេះដឹង​ខ្ពង់ខ្ពស់ អាច​និង​ប្រើល្បិច​ក្នុងការ ទំនាក់ទំនង​ទិញ​ទឹកចិត្ត​របស់​មន្ត្រី ជាក់ស្តែង​សកម្មភាព​របស់​អ្នកទោស​បានធ្វើ​សកម្មភាព​នៅ​ខេត្ត​គេ​ផ្សេងៗ មកហើយImage14ដោយសារតែ​អ្នកទោស​បាន​ទិញ​ទឹកចិត្ត​របស់​មន្ត្រី​ព​ន្ឋ​នាគារ ខែ​១២ នេះ​គឺ​ត្រូវបាន​សមារ​ន្ត​កម្ម បំពាក់​ឋានន្តរ​ស​ក្កិ​និង​ផ្លាសប្តូរ​សំលៀកបំពាក់​ថ្មី ឲ្យ​មាន​ឯកសណ្ឋាន​ត្រឹមត្រូវ ក្នុងការ​បំពេញ​តួរ​នាទី​នៅក្នុង​ព​ន្ឋ​នាគារ ដូច្នេះ​គឺ​ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង គោរព​វិន័យ មាន​ភាពស្វាហាប់ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ត្រូវមាន​ភាព​ទទួលខុសត្រូវ ម៉ឺងម៉ាត់ ម៉ត់ចត់ ពង្រឹង​ផ្នែក​សន្តិសុខ ។Image12