គណៈកម្មការ​អឺរ៉ុប​គម្រោង​ដាក់ទណ្ឌកម្ម​រុស្ស៊ី

​គណៈកម្មការ​សហគម​អឺរ៉ុប​បាន ចាប់ដៃ​គ្នា​ត្រៀមលក្ខណៈ​ជាបឋម​ពី​វិធី សាស្ដ្រ​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី បើទោះបី​ពេលនេះ​មិនទាន់​មាន​ការ សម្រេច​ដាក់​ទណ្ឌកម្ម​បែបណា​នោះ ។ 

​អ្នកនាំពាក្យ​តំណាង​ជាន់ខ្ពស់​ទទួល បន្ទុក​សន្ដិសុខ និង​កិច្ចការបរទេស របស់​សហគម​អឺរ៉ុប​បានបញ្ជាក់​ថា កិច្ចការ​បឋម​ស្ដីពី​គម្រោង​ដាក់ទណ្ឌកម្ម កំពុងតែ​ពិភាក្សា ។ អឺរ៉ុប​ក៏​បាន​ផ្អាក​កិច្ច ពិភាក្សា​ជាមួយ​រុស្ស៊ី​ស្ដីពី​កិច្ចព្រមព្រៀង ថ្មីៗ​រវាង​អឺរ៉ុប នឹង​រុស្ស៊ី ។ 
​ប្រសិនបើ​គ្មាន​សញ្ញា​ស្ងប់ស្ងាត់ សហគមន៍​អឺរ៉ុប​អាច​នឹង​លុបចោល​កិច្ច ប្រជុំ​ជា​ប្រចាំ​រវាង​អាមេរិក នឹង​រុស្ស៊ី ដែល​ត្រូវ​ធ្វើឡើង​នៅ​ខែ​មិថុនា ។ បណ្ដា ប្រទេស​សហគម​អឺរ៉ុប​នឹង​បង្កើត​បញ្ជី ខ្មៅ​ដល់​បណ្ដា​ក្រុមហ៊ុន និង​មន្ដ្រី​រុស្ស៊ី មួយចំនួន​ហាម​ចូល​ទឹកដី​អឺរ៉ុប ដូចជា បង្កក​ទឹកប្រាក់​ក្រុមហ៊ុន​ឬ​មន្ដ្រីរាជការ ទាំងអស់នោះ ។​
​សហគម​អឺរ៉ុប​អាច​នឹង​ពិភាក្សា ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ដល់​ប្រទេស​រុស្ស៊ី ប្រសិន​បើ​ស្ថានភាព​នៅ​តែ​បែបនេះ​៕​

UKRAINE