​ផ្ទុះ​ធុង​ថ្ម​ស្អុយ​ក្នុងកា​រាស់​តោន​រថយន្ត​ផ្អើល​ពេញ​ភូមិ​

0

រាជធានី​ភ្នំពេញ​៖ ហេតុ​ការ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​16​និង​00​នាទី​ថ្ងៃទី​11​ខែ​មិនា ឆ្នាំ​2014 ចំណុច​ក្រុមទី​2 ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បណ្ដាលអោយ​មានការ​ភ្ងា​ក់​ផ្អើល​ដល់​ប្រជា​ពលរ​ដ្ធ​ដែល​កំពុងធ្វើដំណើរ​បន្ទា​ប​ពី​មាន​ការឆេះ​ទុយោ​ហុយផ្សែង​ចេញពី​កា​រ៉ា​ស់​បើតាម​ប្រភព​ព​ត័​មានបាន​អោយដឹងថា​៖ កា​រ៉ា​ស់​តោន​រថយន្ត​ដែល​បង្កហេតុ​បណ្ដាលអោយ​ផ្អើល​អ្នកដំណើរ​នោះ​ម្ចាស់​ឈ្មោះ ភួ​ន ផេង ភេទ​ប្រុស អាយុ​38​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​មាន​ស្រុកកំណើត​នៅ​ភូមិ ជ័យ​តូច ឃុំ​ជ័យ​ធំ ស្រុក​សាច់​កណ្ដាល ខេត្តកណ្ដាល ។

បើតាម​ប្រភព​ព័ត​មាន​ពី​ម្ចាស់កា​រ៉ា​ស់​តោន​រថយន្ត​ឈ្មោះ ភួ​ន ផេង បានអោយដឹងថា​៖ មុនពេល​កើតហេតុ​គាត់​បាន​យក​ថ្ម​ស្អុយ​ដាក់​ក្នុង​ធុង​ថ្ម​ស្អុយ​ហើយក៍​បាន​ដើរចេញ​ក្រៅ​ពេលនោះ​ស្រាប់តែ​ទុយោ​ធុង​ថ្ម​ស្អុយ​នោះបាន​បែក​ហើយក៍​លេច​ហ្គ្រែ​ស​ចេញមក​បណ្ដាលអោយ​ឆេះ​ទុយោ​ហុយផ្សែង​តែម្ដង​គាត់​ក៍បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ហើយ​បាន​បងប្អូន​ប្រជា​ពលរ​ដ្ធ​នៅ​ជិតខាង​ជួយ​ពន្លត់ភ្លើង​ផង​នោះ​បណ្ដាលអោយ​ភ្លើង​រលត់​ហើយ​និង​មិន​បង្ក​ភាពគ្រោះថ្នាក់​ដល់​អាយុជីវិត​ន​ណា​ម្នាក់​ឡើយ​៕ image (3) image (4)