អគ្គីភ័យ​ឆាបឆេះ​ដើម​ត្រែង​ក្នុង​ដី​ឡូ​មួយកន្លែង​ផ្អើល​ពេញ​ភូមិ​

​រាជធានី​ភ្នំពេញ​៖ ប្រជា​ពលរដ្ធ​បាន​នាំគ្នា​រត់​ផ្អើល​ពេញ​ភូមិ​បន្ទាបពី​មាន​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ដើម​ត្រែង​ក្នុង​ដី​ឡូ​មួយកន្លែង​។ ហេតុការណ៍​អគ្គីភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​14​និង​30​នាទី​ថ្ងៃ​ទី​12​ខែ​មិនា​ឆ្នាំ​2014 នៅក្នុង​ដី​ឡូ​មួយកន្លែង​ស្ថិត​តាមផ្លូវ​លេខ​97​ផ្លូវរ​ភ្លើង ក្នុង​ក្រុម​ទី​8

ភូមិ​បឹង​សាឡា សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​បើ​តាម​ប្រភព​ពត័មាន​ពី​កន្លែងកើតហេតុ​បាន​អោយដឹងថា​៖ មុនពេល​កើតហេតុ​ដែល​បង្ក​អោយមាន​អគ្គីភ័យ​កើតឡើង​នោះ​គឺ​បណ្ដាលមកពី​ជាង​ផ្សា​ដំ​បូរ​ធ្វើ​ផ្ទះ​នៅក្បែរ​ដី​ឡូ​ដែល​មាន​ដើម​ត្រែង​ដុះ​ពេញ​ហើយ​ក៍បាន​ខ្ទៀត​កំទេច​ភក​លើង​ធ្លាក់​ចុះ​មកក្រោម​បណ្ដាល​អោយ​ឆេះ​ដើម​ត្រែង​ហើយ​បាន​រាលដាល​ពេញ​ដី​ឡូ​។​ករណី​អគ្គីភ័យ​បាន​កើតឡើង​ដែល​បណ្ដាល​អោយ​ឆេះ​ដើម​ត្រែង​នោះ​មិន​បណ្ដាល​រងរបួស​ដល់​អាយុជីវិត​ន​ណា​ម្នាក់​ឡើយ​ហើយ​ប្រជា​ពលរដ្ធ​បាន​នាំ​គ្នា​ប្រើប​ធ្យោ​លបាយ​ខ្លះ​ត​ទុយោ ខ្លះ​ដង​ឍ​តឹក​នាំគ្នា​ជួយ​ពន្លត់អគ្គីភ័យ​បាន​ឆេះ​អស់​រយះពេល​កន្លះ​ម៉ោង​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង​បន្ទាប់​ពី​រថយន្ត​ពន្លត់​អគ្គីភ័យរ​ប់ន​គ​បាល​ជាតិ​និង​រថយន្ត​របស់​ក្រុមហ៊ុន​ប្រែង​ឥន្ធនះ​សូគីមិុច មក​អន្តរាគមន៍​ជួយ​ពន្លត់​ទាន់ពេលវេលា ករណី​អគ្គីភ័យ​ខាងលើ​នេះ​បាន​រលត់​ទាំងស្រុង​ហើយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគី្គ​ភ័យ​អស់​ចំនួន​8​គ្រឿង គឺ​រថយន្ត​ស្នងការ​នគ​បាល​ជាតិ​ចំនួន​4​គ្រឿង និង រថយន្ត​របស់​ក្រុមហ៊ុន​សូ​គីមិុ​ច​ចំនួន​4​គ្រឿង​៕​

image (1) image (2) image