គយ​គល់​ប្រាសាទ​ឈ្មោះ​យិន​ផល្លី​និង​អ៊ី​ឃីម​គា​បរទេះ​អ្នកក្រ​ចំហ​ឲ្យ​អ្នក​មាន​ដឹក​ទំនិញ​គេច​ពន្ធ​ដើម្បី​ផលប្រយោជន៏​ផ្ទាល់ខ្លួន

​ប៉ោយ​ប៉ែត​៖ ប្រជាពលរដ្ឋ​ដែល​ជា​កម្មករ​អូស​រទេះនៅ​តំបន់​ប៉ោយប៉ែត កំពុងតែ​ក្រពុលមុខ​និង​មន្ត្រី​គយ​ពីរ​នាក់​ដែល​ប្រចាំការ​នៅ​ចំណុច​មាត់ទ្វារ​ព្រំដែន​កម្ពុជា​ថៃ​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​ក្រុម​អ្នក​អូស​រទេះដែល​ប្រកប​មុខរបរ​ស៊ីឈ្នួ​ល​

ដឹកទំនិញ​ពី​ដី​ថៃ​មក​កាន់​កម្ពុជា​បាន​លើកឡើង​ថា​៖ សព្វថ្ងៃ​នេះ​មន្ត្រី​គយ​ដែល​ប្រចាំការ​នៅ​ច្រកទ្វារ​ព្រំដែន​ក្បែរ​គល់​ប្រាសាទ​បាន​កំពុងតែ​ចងកម្ម​ចងពៀរ​ជាមួយ​និង​កម្មករ​ក្រីក្រ​ដូច​ជា​ពួកគាត់ ព្រោះ​ថា​ពួក​គយ​ទាំងនោះ​បាន​ប្រើ​រូបភាព​គាបសង្កត់​កម្មករ​យក​លេស​ថា​៖​ខ្លួន​ជា​អ្នក​រក​លុយ​បើក​ឲ្យ​មន្ត្រីរាជការ ។​តែ​ធាតុពិត​ពួកគេ​កំពុងតែ​បំផ្លាញ​ប្រជាប្រិយភាព​របស់​បក្ស​គ្រប់គ្រង​អំណាច​យ៉ាង​ច្បាស់ក្រឡែត ពោល​គឺ​ពួកគេ​បាន​គំរាម​គំហែង​កម្មករ​គ្រប់​រូបភាព​ដូច​ជា​ចា​ប់រទេះ​ដឹកទំនិញ​បន្តិចបន្តួច​បង្គាប់​ឲ្យ​បង់​ប្រាក់ខុស​ប្រក្រតី​ជាដើម ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១១​ខែ​មិនា​ឆ្នាំ​២០១៤ លោក​យិន ផល្លី និង​អ៊ី​ឃីម បាន​ចាប់រ​ទេះ​ដឹកទំនិញ​ចំនួន​ពីរ​រទេះ ក្នុងចំណោមរ​ទេះ​ដឹកទំនិ​ញ​៦​រទេះ​នេះ​បើ​តាម​ការណ៏​ឲ្យដឹង​ពី​កម្មករ​ម្នាក់​ឈ្មោះ ណា​ង​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​បាន​ប្រាប់ឲ្យដឹក​កាលពី​ព្រឹក​មិញ ។ កម្មករ​ខាង​លើ​បាន​បន្តថា​៖ ១​ថ្ងៃ​ខ្លួន​បាន​ចំណាយពេល​នៅក្នុង​ផ្សារ​រោង​ក្លឿប្រទេស​ថៃ​ដើម្បី​រក​ម៉ូយ​ដឹក​ទំ​នី​ញ​មកកាន់​ដី​ខ្មែរ​គាត់​ថា​៖​ទំនិញ​ដែល​គាត់​បាន​ដឹក​នោះ​គឺជា​ទឹកដោះគោ​សញ្ញា​រូប​គោ​ក្រហម ចំនួន​១៥០​ដុំ ក្នុង​១​ដុំ​ថ្លៃឈ្នួល​៤០០​រៀល ដូច្នេះ​ទឹកដោះគោ​១៥០​ដុំ​គាត់​ទទួលបាន​កំ​រ៉ៃតែ​៦០០០០​រៀលពេល​ដឹក​មកដល់​ដី​ខ្មែរ ។ ប៉ុន្តែ​ការចំណាយ​របស់​គាត់​ក្នុង​១​ជើង​បង់គ​យ​ប្រចាំការ​នៅ​គល់​ប្រាសាទ​អស់​ចំនួន​២០០០០​រៀល​ស្ថាប​ន័នា​យក​ដ្ឋា​ន​កាំកុងត្រូល​ចំនួន​៥០០០​រៀល​នគរបាល​អន្តោ​ប្រវេ​ស​ន៏​ចំនួន​៥០០០​រៀល​ថ្លៃ​សំបុត្រ​ចូល​ផ្សារ​ថៃ​១០០០​រៀល​ថ្លៃ​ជូ​ល​រទេះ​ចំនួន​៣០០០​រៀល​សរុប​ការចំណាយ​ទាំងអស់​ក្នុង​១​លើកៗ​អស់ប្រាក់​ចំនួន​៣៤០០០​រៀល ដូច្នេះ​ដែល​គាត់​នៅ​សល់​ក្នុង​ខ្លួន​ត្រឹមតែ​២៦០០០​រៀល​នេះ​បើ​គយ​មិន​ចា​ប់រទេះ​ជំរិត​យក​ទេនោះ  ។ កម្មករ​ដដែល​បាន​នាំ​ម្តាយ​ជរា​និង​កូន​ចំនួន​៤​នាក់​ព្រមជាមួយ​ប្រពន្ធ​ស​សៃ​ខ្ចី​បាន​មក​ឳ​ប​ដៃ​សំពះ​គយ​នៅ​មុខ​ការិយាល័យ​ដោយ​និយាយថា​៖​ខ្ញុំ​គ្មាន​ប្រាក់​បង់ពន្ធ​ទេ ព្រោះ​ពួក​បង​ទារ​ថ្លៃ​ពន្ធ​ថ្លៃ​ពេក​សំណាង​និយាយ​រៀបរាប់​ថា​៖ ទំនិញ​គាត់​ដឹក​១​រទេះ​ទទួលបាន​ប្រាក់​តែ​២៦០០០​រៀល​សោះ​ហេតុ​អី​ក៏​គយ​គាត់​ទារ​ខ្ញុំ​ដល់​ទៅ​៣០០​ដូល្លារ​តើ​ខ្ញុំ​បាន​ប្រាក់​មក​ពី​ណា​បង់ពន្ធ ? ។​
​កម្មករ​ដដែល​បាន​ប្រាប់ទៀតថា​៖​គយ​គេ​បង្គាប់​ឲ្យ​គាត់​បង់ពន្ធ​ត្រឹមតែ​២០០​ដូល្លារ​ទេ​ចំណែក​១០០​ដូល្លារ​ទៀតថ្លៃ​ក្រដាស់ពន្ធ​នាំចូល​ដូច្នេះ សរុប​ទាំងអស់​ទំនិញ​ប្រភេទ​ទឹកដោះគោ​សញ្ញា​រូប​គោ​ក្រហម​ចំនួន​១៥០​ដុំ​សំណាង​ត្រូវ​ចំណាយ​ប្រាក់​អស់​៣០០​ដូល្លារ​ថ្លៃ​បង់ពន្ធ​ជូន​រដ្ឋ ។​
​ចំណែក​ប្រជាពលរដ្ឋ​ដែល​ធ្លាប់បាន​ប្រើប្រាស់​ទឹកដោះគោឆៅ​សញ្ញា​រូប​គោ​នោះ​បានឲ្យដឹងថា​៖ ទឹកដោះគោ​១​ដុំ​មាន​ចំនួន​៦​ដប ក្នុង​១​ដប​លក់​ចេញ​មានតម្លៃ​២០០០​រៀល ដូច្នេះ​ទឹកដោះគោ​ដែល​គយ​ចាប់​កាលពី​ថ្ងៃ​ទី​១១​នោះ​មាន​ចំនួន​សរុប ៩០០​ដប​បើ​លក់​ចេញ​បាន​ប្រាក់​សរុប​ត្រឹមតែ​១៨០០០០០​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ហេតុ​អី​ក៏​គយ​ឈ្មោះ​យីន ផល្លី និង អ៊ី​ឃីម ចា​ប់រទេះ​បង្គាប់​ឲ្យ​កម្មករ​បង់ពន្ធ​ចូល​រដ្ឋ​ដល់​១២០០០០០​រៀល​? បែបនេះ​តើ​ជា​ការ​ត្រឹមត្រូវ​តែ​ឬ​យ៉ាងណា ? ។​
​ពាក់​ពន្ធ័​បញ្ហា​ចាប់រ​ទេះ​កម្មករ​នេះ​ដែរ​លោក ថោង សុខាំ​ផូ ប្រធាន​សាខាគយ​និង​រដ្ឋ​ករ​ខេត្ត​បន្ទាយមានជ័យ ធ្លាប់បាន​និយាយ​ថា​៖ រឿង​ទំនិញគេចពន្ធ​គយ​ត្រូវ​តែ​ចាប់​បង្គាប់​ឲ្យ​ពន្ធ​ជូន​រដ្ឋ​ដើម្បី​ការពារ​ភាព​អាណាធិបតេយ្យ​កើតឡើង​នាំឲ្យ​បាត់បង់​ប្រាក់​ចំណូល​រដ្ឋ  ប៉ុន្តែ​លោក​ថោង សុខាំ​ផូ មិន​ដែល​បាន​ដឹង​ឡើយ​ថា​៖​នៅ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត​នា​ពេល​សព្វថ្ងៃ​នេះ​មាន​ករណី​រត់ពន្ធ​ទំនិញ​ធំ​ភ្លួ​កទឹក​ភ្លួក​ដី​នោះ​ទេ ជាក់ស្តែង​ដូចជា​៖ ករណី​រថយន្ត​ចូល​ទៅ​ដឹក​ហ្គាស​ក្នុង​ដី​ថៃ​១​ថ្ងៃៗ​មិនតិច​ជាង​៥០០​គ្រឿង​ទេ លើសពីនេះ លោក ហួន​ហៃ និង​យិន ផល្លី ព្រមទាំង​អ៊ី​ឃីម បាន​បើកដៃ​ឲ្យមាន​រូបភាព​រថយន្តដឹក​ទំនិញ​បង្កប់​តាម​ឡាន​ដឹក​ហ្គាស់​រាប់សិប​ឡាន​ផងដែរ ប៉ុន្តែ លោក គយ យិន ផល្លី និង អ៊ី​ឃីម មិន​ដែល​បើក​ភ្នែក​ធើ្វ​ឃើញឬ​បង្ក្រាប​ម្តងណា​ឡើយ ៕ កត្តា​ចន្លោះប្រហោង​ទាំងនេះ​វា​បាន​ធើ្វ​ឲ្យ​មតិ​ជិតខាង​គេ​មើលឃើញ​ថា​៖ គយ ចា​ប់រទេះ​អ្នកក្រ​ចំហ​ឲ្យ​រទេះ​អ្នកមាន​ប្រព្រឹត្ត​កំហុសឆ្គង​ដើម្បី​ផលប្រយោជន៏​ខ្លួន​តែប៉ុ​ណ្ណោះ ។​យ៉ាងណាក៏ដោយ លោក ឈួន ហៃ ប្រធានការិយាល័យ​គយ​ប្រចាំ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ នា​ថ្ងៃ​ទី​១២​មិនា​ឆ្នាំ​២០១៤​នេះ សង្ឃឹម​ថា​បញ្ហា​ពុករលួយ​នេះ​នឹង​មាន​ការ​ស៊ើប​អង្គេត​ពី​សំណាក់​អង្គភាព​ប្រឆាំ​ង​អំពើពុករលួយ​ជាក់​ជាមិនខាន ជាង​នេះ​ទៅ​ទៀត​បើ​គ្មាន​ចំណាត់​ឲ្យបាន​ឆាប់​នោះទេ មុខជា យិន ផល្លី និង អ៊ី​ឃីម បន្ត​ធើ្វ​ព្យុះ​ធើ្វ​ភ្ញៀង​និង​កើត​មាន​បាតុកម្ម​នៅ​ច្រកទ្វារ​អន្តរជាតិ​នេះ​ជាមិនខាន​៕​

77777 01122122